ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ក្រសួងបរិស្ថាននឹងដាំកូនឈើព្រៃ២៥០០០ដើមក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រសួងបរិស្ថានកំពុងរៀបចំដាំកូនឈើព្រៃចំនួន២៥០០០ដើមនៅតាមសហគមន៍ការពារធម្មជាតិលើភ្នំគូលែនក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំឈើព្រៃចំនួន ១៥០០០ដើមទៀតនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិជីឪកបឹងប្រីយ ស្ថិតនៅភូមិជីឪក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។

ការដាក់ដាំឈើព្រៃនេះ ចូលរួមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី តំណាងអាជ្ញាធរខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស និសិ្សត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីឧទ្យានុរក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ជាច្រើននាក់។

កម្មវិធីដាំកូនឈើព្រៃដ៏ធំមួយនេះ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣-២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមមូលដ្ឋានខាងលើ។ សូមបញ្ជាក់ថា គម្រោងជម្រុញភាពធន់របស់សហគមន៍ជនបទរស់នៅក្នុងតំបន់ការពារធម្មជាតិដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ អនុវត្តដោយនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន កន្លងមកបានដាំឈើព្រៃសរុបជិតមួយលានដើម ហើយមានផែនការដាំនាឆ្នាំ ២០១៩ នេះ ចំនួន ២០០០០០ ដើមទៀតដើម្បីដាំនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ ក្នុងគោលដៅគម្រោង ព្រមទាំងសហគមន៍តំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេស។ សម្រាប់ការងារដាំដុះឈើព្រៃលើខ្នងភ្នំគូលែន កន្លងមកពីឆ្នាំ ២០១៤ ដល់២០១៨ គម្រោងមូលនិធិបន្សាំ (តាមរយះមន្រ្តីឧទ្យានុរក្សភ្នំគូលែន) បានដកហូត ចំការស្វាយចន្ទីបានចំនួន ១៥ កន្លែង មានទំហំ ៣៣ហិចតា ហើយបានដាំដុំឈើព្រៃចំនួន ២១០០០០ដើម ហើយបានថែទាំឈើព្រៃ ជាតំបន់ព្រៃឈើធម្មជាតិ៕FB_IMG_1566458854098FB_IMG_1566458865145FB_IMG_1566458859153FB_IMG_1566458854098FB_IMG_1566458861860

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!