ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​!

ដោយ​បាន​ការអនុញ្ញាត​ពី លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​រសៀល ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​ស្វាគមន៍ ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក បិយ​វឌ្ឍន៍ កៀត​កង អនុព័ន្ធ​នគរបាល​អម​ស្ថានទូត​ថៃ ចូល​មក​ជួប​សំណេះសំណាល​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ពង្រឹង​ចំណង សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។
ក្នុងនាម​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ លោក​វរសេនីយ៍ឯក បិយ​វឌ្ឍន៍ កៀត​កង បាន​សម្តែង​នូវ​គារវកិច្ច​ចំពោះ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​ឆ្លៀតឱកាស​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​លើ​ការបង្ក្រាប​ភេរវកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស និង​បាន​ជួយសង្គ្រោះ​ជនជាតិ​ថៃ ដែល​ត្រូវបាន​គេ​ឆបោក​ឲ្យមក​ធ្វើ​ការខុសច្បាប់​ក្នុងប្រទេស​កម្ពុជាក​ន្ល​ង​មក​ផងដែរ​៕​

photo_2023-09-08_18-43-40photo_2023-09-08_18-43-11photo_2023-09-08_19-15-10photo_2023-09-08_19-15-12photo_2023-09-08_19-15-14photo_2023-09-08_19-15-15

photo_2023-09-08_18-43-14 photo_2023-09-08_18-43-16 photo_2023-09-08_18-43-20 photo_2023-09-08_18-43-22 photo_2023-09-08_18-43-24 photo_2023-09-08_18-43-27 photo_2023-09-08_18-43-28 photo_2023-09-08_18-43-30 photo_2023-09-08_18-43-31photo_2023-09-08_18-43-31-2photo_2023-09-08_18-43-33photo_2023-09-08_18-43-34photo_2023-09-08_18-43-35photo_2023-09-08_18-43-37

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!