លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ

ភ្នំពេញ៖ ពលរដ្ឋនៅមូលដ្ឋានក្បែរសាលាខណ្ឌ៧មករា បានបង្ហើបឲ្យដឹងថា ទីតាំងក្លឹបស្នូកឃ័រវីនក្បែរសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ បានលួចបង្កប់លេងល្បែងស៊ីសង(អាប៉ោង) ក្នុងទឹកលុយធំៗ មេក្លោងកាងទីតាំងនេះ គឺជាមេនគរបាលព្រហ្មទណ្ទផ្កាយ៣ម្នាក់។​

នេះជាអំពើបំពានអនុសាសន៍សម្តេចប្រមុខដឹកនាំ ដែលប្រកាសថា កម្លាំងសមត្ថិច្ចដាច់ខាតមិនត្រូវប្រព្រឹត្តល្បែងឬ ពាក់ព័ន្ធល្បែងស៊ីសងឡើយ។ នៅទីតាំងនោះ អ្នកញៀនល្បែងភាគច្រើនជាអ្នករកស៊ីឡាន សមត្ថកិច្ច និងមានមន្ត្រីរាជការទៀតផង។

ពលរដ្ឋនៅមូលដ្ឋាននោះកំពង់រង់ចាំមើលថា តើអាជ្ញាធរខ័ណ្ឌមានវិធានការយ៉ាងណាទៅ លើទីតាំងដ៏គឃ្លើននេះ។ តើហ៊ានអនុវត្តច្បាប់ ចុះចាប់បង្ក្រាប បនល្បែងស៊ីសងដែលកើតឡើងក្បែរកន្លែងធ្វើការរបស់ខ្លួនដែរទេ?  ព្រោះល្បីតៗគ្នាថា មេក្លោងបំពានច្បាប់បើល្បែងនោះ ពាក់កផ្កាយ៣ឯណោះ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះ លោក ជា សុខ លាង មេប៉ុស្តិ៍វាលវង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ ករណីនេះខាងកម្លាំងប៉ុស្តិ៍ និងខាងខ័ណ្ឌចុះទៅពិនិត្យ និងអោយធ្វើកិច្ចសន្យាបញ្ឈប់កាលពីម្សល់ម្ងៃមួយរួចហើយ និងកំពុងបន្តតាមដានទៀត។

លោក នេត ស៊ីថុន អធិការនគរបាល ខ័ណ្ឌ៧មករា បានអះអាងថា ខ្ញុំបានអោយកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនៅតែអោយសមត្ថកិច្ចស្រាវជ្រាវបន្ត ទោះជារបស់អ្នកណាក៏ដោយ។

ទោះយ៉ាងនេះក្តី មហាជនគេនៅចាំមើលថាតើ  កន្លែងល្បែងមួយនេះ នឹងកែប្រែទៅជាកន្លែងអ្វី ប្រសិនបើ មានការបង្ក្រាបពីអាជ្ញាធរមូលដ្ឋាននោះ៕

EB065170-48AE-4E2B-AB43-93B921A61802-300x225  8CE0F00C-A60B-49C2-B853-59C44975B417-300x225

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!