ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង

ខេត្តព្រៃវែង៖ លោកអធិការនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង បានបញ្ជាអោយដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង  ក្រោយហៅមកសាកសួររយៈពេលត្រឹមតែ៤ម៉ោង ប៉ុណ្ណោះ។

ក្នុងអំពើអយុត្តិធម៍នេះ ត្រូវបានខាងគ្រួសារនៃជនរងគ្រោះ ចោទប្រកាន់ថា ការដោះលែងយ៉ាងប្រញាប់ប្រញាល់បែបនេះ គឺ ពិតជាមានការប្រព្រឹត្តអំពើពុករលួយជាមិនាន ហេតុនេះពួកគាត់ស្នើអោយស្ថាប័នពាក់ព័ន្ធ បើកការស៊ីបអង្កេតជាបន្ទាន់។

ក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ រៀបរាប់ ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ពិន ប៊ន ជាជនសង្ស័យ បានហៅទៅជួយទូលស្រូវពូជ លោកយាយនៅឯស្រែក្រោយផ្ទះ ។ ស្រាប់តែទៅដល់អត់ឃើញលោកយាយក៏បានសួរ ថា ឯណាយាយ? ស្រាប់តែលោកប៊ិន ប៊នបានរត់ទៅចាប់ខ្ទប់មាត់ហើយយកទៅរំលោភតែម្តង ថែមទាំងគំរាមកំហែងមិនឲ្យប្រាប់ម៉ែឪនោះទេ បើហ៊ានប្រាប់នឹងអារ.កសម្លាប់ចោល ហើយក៏មានការរំលោភជាបន្តបន្ទាប់រហូតបាន៥ដង។

ក្មេងស្រី បន្តថា លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ រឿងនេះ បានបែកការណ៍ដល់ម្តាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំនិងឪពុក ឈ្មោះយី តាមនអាយុ៣៥ឆ្នាំ ហើយម្ដាយឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រក្សជ័យស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្រោយទទួលពាក្យបណ្តឹង ក៏មានការ ហៅជនសង្ស័យ ឈ្មោះ ពិន ប៊ន មកសួរនាំ រយៈពេលត្រឹម៤ម៉ោងក៏ដោះលែងអោយមានសេរីភាពឡើងវិញ ក្រោមអំណាចលោកអធិការ។

​ជុំវិញបញ្ហានេះ លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ចេញមុខមកបដិសេធ យ៉ាងដូច្នេះ ថា ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣៖២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រីអាយុ៤១ឆ្នាំ នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ប្តឹងទៅលើឈ្មោះ ពិន ប៊ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ពីបទរំលោភសេពសន្ថវ: ទៅលើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន៥ដង ថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ។

ក្រោយពេលទទួលពាក្យបណ្តឹង សមត្ថកិច្ចបានកោះហៅឈ្មោះពិន ប៊ន មកសាកសួរនៅប៉ុស្តិ៍តែគាត់បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ។

ដូច្នេះហើយ ដោយខាងដើមបណ្តឹងពុំមានសាក្សីដឹងលឺឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះទេ បានជាសមត្ថកិច្ចឆ្លងទៅជំនាញខេត្តនិងព្រះរាជអាជ្ញា គាត់បានប្រាប់ថាមិនមានសាក្សីឬភស្តុតាងត្រូវដាក់បន្ទុកនោះទេ ហើយក៏បានអោយគាត់ទៅផ្ទះវិញ តែត្រូវធ្វើកិច្ចសន្យាធានាត្រឹមត្រូវពីប្រពន្ធកូនគាត់ ។

លុះដល់ព្រឹកឡើង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានទៅហៅឈ្មោះ ពិន ប៊ន មកសាកសួរម្តងទៀតតែគាត់បានរត់គេចខ្លួនបាត់ ហើយប្រពន្ធកូនគាត់ ប្រាប់ថាគាត់មាន ជំងឺគាំងបេះដូងទៅមើលនៅភ្នំពេញ បាត់ហើយ។

ពិតជាហួសចិត្តណាស់ ក្មេងស្រីរងគ្រោះ បញ្ចាក់ច្បាស់ពីរឿងហេតុទៅហើយ តែបែសមត្ថកិច្ចថាគ្មានភស្តុតាង សាក្សីទៅវិញ។ ច្បាស់ណាស់នេះជាចេតនាមួយ ជួយដល់ជនសង្ស័យឲ្យរួចផុតពីច្បាប់។ តាមរយៈរឿងនេះ មហាជនសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះសមត្ថិច្ចមូលដ្ឋានស្រុកបាភ្នំ ធ្វើការងារខ្ជីខ្ចា។ ក្រៅពីរឿងនេះ មិនដឹងថា សមត្ថកិច្ចមូលដ្ឋាននេះ ធ្វើរឿងខុសឆ្គង់យ៉ាងណាទៀតនោះទេ។

IMG-20191209-WA0015 IMG-20191209-WA0016 Untitled-1

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!