លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន

ត្បូងឃ្មុំ៖ ករណីការដេញថ្លៃប្រេងឥន្ទន: (សាំង) និងដេញថ្លៃធ្វើផ្ទាំងប៉ាណូទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដែលមានលោក អឿន រិទ្ធ ជាប្រធានមន្ទីរ គឺមិនមានការដេញថ្លៃអ្វីនោះទេ គ្រាន់តែនាំបក្ខពួកសរសេររបាយការណ៍ចាយលុយក្នុង១ឆ្នាំៗពី៦០លានរៀលទៅ៩០លាន ដែលជាលុយរដ្ឋ។ នេះជាអំពើកេងពុករលួយគេងប្រវ័ញថវិកាជាតិ ដែលប្រមូលពន្ធបានពីប្រជាពលរដ្ឋ។

ប្រភពព័ត៌មានបានអោយដឹងថា លោក អឿន រិទ្ធប្រធានមន្ទីររូបនេះកំពុងដេកស៊ីលុយរដ្ឋ កឹបកេញលុយរដ្ឋបម្រើតែបក្ខពួកខ្លួនឯង មិនសូវចុះមូលដ្ឋានស្អីទេ។ប៉ុន្តែសរសេរតែរបាយការណ៍ខ្យល់ ដើម្បីយកលុយចាយ ស្រា ស្រីក្មេងៗ សប្បាយភ្លើតភ្លើនមិនគិតពីការងារបំរើជាតិនោះឡើយ។​

មានខ្លះលួចចេញលិខិតបង្គាប់ការ តែងតាំងមន្ត្រីក្នុងមន្ទីរដោយគ្មានការប្រជុំ លួចធ្វើលាក់បាំងពីមន្ត្រីដទៃ ថែមទាំងលួចគម្រាមកំហែងធ្ងន់ធ្ងរលើអ្នកដែលហ៊ាននិយាយអោយបែកធ្លាយព័ត៌មានពុករលួយកឹបកេញប្រវ័ញ្ចលុយរដ្ឋថែមទៀត។

ប្រភពបន្តថា ថ្នាក់ដឹកនាំមន្ទីរនេះបាន លួចចេញលិខិតបញ្ជូនអនុប្រធាន១រូបទៅច្រកចេញចូលតែមួយសាលាខេត្ត ដោយគ្មានការប្រជុំ សុំការយល់ព្រមពីសាមីខ្លួន រួចបង្ខំដោយគាត់ចេញពីមន្ទីរទៅធ្វើការនៅច្រកសាលាខេត្ត។ លួចយកម៉ូតូរដ្ឋ ទៅធ្វើរបស់ឯកជន របស់រដ្ឋ មិនអោយមន្ត្រីប្រើប្រាស់តាមការចាំបាច់ទេ ស្នើពីរដ្ឋមកប្រើជារបស់បុគ្គលវិញ។ លួចលុយសាំងមន្ត្រី ក្នុងមួយឆ្នាំ អោយគ្នាម្នាក់ៗ បាន១០ ទៅ២០លីត្រ (អោយមន្ត្រី) ដាក់ក្នុងរបាយការណ៍ថាអោយមន្រ្តី 200លីត្រ ទៅ300លីត្រ ខ្លះ៥រយលីត្រ។

កាត់លុយមន្ត្រីកិច្ចសន្យាក្នុងម្នាក់ៗ១ខែ ជាថ្នូរនឹងការអោយចូលបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួន និងហ៊ានដល់ថ្នាក់កាត់លុយបេសកកម្មមន្ត្រីជាប់កិច្ចសន្យាចោលទៀតផង តែបើបក្សពួកខ្លួន មិនមកធ្វើការផង តែមានឈ្មោះចុះបេសកកម្ម នៅភ្នំពេញវិញ។

បេសកកម្មមន្រ្តីខ្លះឆ្នាំ២០១៦-២០១៧ កន្លងទៅមិនអោយគ្នាសោះក៏មាន ប៉ុន្តែបន្លំហត្ថលេខា ចុះហត្ថលេខា ប្រគល់-ទទួលតែខ្លួនឯង មន្ត្រីគ្នាគ្មានដឹងអីសោះ ស៊ីដាច់លុយពួកគាត់ទាំងស្រុង។

មន្ត្រីជាប់កិច្ចខ្លះ ជាមន្ត្រីតាមរយៈខ្សែរស្រឡាយ បងប្អូនជីដូនមួយ ពូ-ក្មួយ ជាដើម មានបេសកកម្ម ច្រើនជាងមន្ត្រីក្របខ័ណ្ឌពេញសិទ្ធិថែមទៀត។

លួចលុយរដ្ឋថា មានការសាងសង់នេះនោះ ជួសជុលនេះនោះ មិនចេះចប់ មិនចេះហើយ ប៉ុន្តែមានតែរបាយការណ៍ខ្យល់ និងបើកលុយចែកគ្នាចាយតែពីរបីនាក់ប្រធានអង្គភាព និងមន្ត្រីជំនិតម្នាក់ទៀតប៉ុណ្ណោះ។

ជុំវិញបញ្ហានេះ សារព័ត៌មានមហាហង្សមិនអាចសុំការបំភ្លឺពីលោក អឿន រិទ្ធ ជាប្រធានមន្ទីរ ទេសចរណ៍ខេត្តត្បូងឃ្មុំបានទេ៕photo_2019-12-12_09-19-52 photo_2019-12-12_09-19-54

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!