ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងអង្គការមូលនិធិដើមត្នោត រៀបចំសិក្ខាសាលា ស្តីពីយុទ្ធសាស្រ្តសុខាភិបាលលើសុខភាពបន្តពូជ និងច្បាប់ស្តីពីការរំលូតកូន

ខេត្តមណ្ឌលគិរី៖ ដើម្បីកាត់បន្ថយអត្រាមរណភាព និងសុខុមាលភាពស្រ្តីក្រោយពីរំលូតកូន មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី សហការជាមួយអង្គការមូលនិធិដើមត្នោត រៀបចំវគ្គសិក្ខាសាលា ស្តីពីយុទ្ធសាស្រ្តសុខាភិបាល លើសុខភាពបន្តពូជ និងច្បាប់ស្តីពីការរំលូកកូននៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២១ខែសីហានេះនៅមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា គោលបំណងសិក្ខាសាលានេះរៀបចំឡើង ដើម្បីផ្សព្វផ្សាយបង្កើនចំណេះដឹង ផ្នែកច្បាប់ ស្តីពីការរំលូតកូននៅក្នុងប្រទេសកម្ពុជា និងចូលរួមលើកកម្ពស់ការគាំទ្រផ្នែកច្បាប់ជាវិជ្ជមានចំពោះអ្នកផ្តល់ និងអ្នកទទួលសេវាថែទាំរំលូតកូន និងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងរង្វង់មន្ត្រីសុខាភិបាល អាជ្ញាធរដែនដី និងអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងវគ្គសិក្ខាសាលានោះ លោក ប៊ុនសួ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំស្វះស្វែង ក្នុងការរិះរក និងបង្កើតច្បាប់នៃការរំលូតកូនឲ្យបានលឿន ដើម្បីឲ្យស្ត្រីទូទាំងប្រទេសទទួលបាននូវសុខភាពល្អ សុវត្ថិភាព និងកាត់បន្ថយអត្រាមរណភាព។

លោក ម៉ិល ច័ន្ទដន តំណាងអង្គការមូលនិធិដើមត្នោតបានបញ្ជាក់ថា ចំពោះការរំលូតកូន និងមរណភាព ពិការភាពមាតាក្នុងពិភពលោកៈ (WHO 2011) ស្រ្តី ២១.៦ លាននាក់ បានធ្វើការរំលូតកូនដោយមិនមានសុវត្ថិភាព ក្នុងនោះស្រ្តី ៤៧.០០០នាក់ បានស្លាប់ និងស្រ្តី ៥លាននាក់ទទួងរងនូវពិការភាព។

លោកបានបន្តថា ចំពោះប្រទេសកម្ពុជាវិញ ៧%នៃស្ត្រីក្នុងវ័យបន្តពូជ ធ្លាប់បានធ្វើការរំលូតកូនក្នុងរយះពេល៥ឆ្នាំកន្លងមកនេះ ក្នុងនោះ៤០%នៃការរំលូតកូន ធ្វើឡើងដោយអ្នកដែលពុំមានជំនាញ និងមិនស្របច្បាប់៦%នៃការរំលូតកូន ធ្វើឡើងដោយការកោសសម្អាត (Curettage) នេះបើតាមការអង្កេតប្រជាសាស្រ្តស្តីពីសុខភាពនៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០១៤។

លោកបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យស្រ្តីបានស្លាប់ និងពិការភាពដោយសារការរំលូតកូនមិនមានសុវត្ថិភាពនោះ ទី១ស្ត្រីមិនអាចរកបាននូវសេវារំលូតកូនប្រកបដោយសុវត្ថិភាព (តម្លៃ ចម្ងាយផ្លូវ ភាពជាឯកជន…) ទី២ ស្រ្តីមិនដឹងពីសេវាថែទាំរំលូតកូនស្របច្បាប់ដែលមានសុវត្ថិភាព និងទី៣ ស្រ្តីដែលចង់ប្រើការពន្យាកំណើត តែមិនអាចរក ឬទទួលសេវាបាន៕

photo_2019-08-21_18-20-30 photo_2019-08-21_18-20-35

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!