ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ចម្ការ ស្រល់ ដាំដោយស្នាព្រះហស្ថព្រះបរមរតន កោដ្ឋ ត្រូវបានជនខិលខូចបោះបង្គោលរបងយកដីធ្វើជាកម្មសិទ្ធិ

ខេត្តមណ្ឌលគិរី៖ដីចម្ការស្រល់ជាង១ហិកតាត្រូវបានកម្មករបួនដប់នាក់បានដើរបោះបង្គោលថ្មជាង១០០ដើមព័ទ្ធយកដីចម្ការស្រល់ដែលដាំដោយស្នាព្រះហស្ថព្រះបរមរតនកោដ្ឋ ។

កាដាក់បង្គោលនេះត្រូវបានប្រភពមួយបានឱ្យដឹងថា មានបុគ្គល ឈ្មោះ  ជ្រង ធីល មានតួនាទីបច្ចុប្បន្នជាអភិបាលរងក្រុងសែនមនោរម្យ និងប្អូនប្រុសឈ្មោះ ជ្រីល ជាអ្នកនៅពីក្រោយខ្នងបញ្ជួនកម្មករទៅបោះបង្គោលថ្ម វាទទី យក ដី ចំណុច ខាងលើ  ត្រូវគេប្រទះឃើញតាំងពីថ្ងៃទី១៨ខែសីហាមកម្ល៉េះ។

ក្រោយ បែកធ្លាយ អំពី ការ ហុំ ព័ទ្ធ ដី ដោយ ខុសច្បាប់ នេះ កាលពី រសៀល ថ្ងៃទី ២៨ ខែសីហា ២០១៩ អាជ្ញាធ ក្រុង សែន មនោ រម្យ បានរៀបចំ កម្លាំងចម្រុះ ចុះ ដក បង្គោល មាន ទីតាំងនៅ ភូមិ អូរ ស្ពាន សង្កាត់ ស្ពាន មានជ័យ ក្រុង សែន មនោ រម្យ ខេត្តមណ្ឌលគិរី ។ ជា លទ្ធផល សមត្ថកិច្ច បាន ដក ប្រមូលបាន បង្គោល ថ្ម ជិត ១០០ ដើម យកមក រក្សាទុក ។

អភិបាលក្រុង សែន មនោ រម្យ លោក ឡុង  វិបុលបានឱ្យដឹងថាករណីនេះសមត្ថកិច្ចកំពុងធ្វើការ ស្រាវជ្រាវ ជ ន ដែល បោះបង្គោល លើដី នេះ ដើម្បី សួរនាំ តែ រក មិនទាន់ ឃើញ ជា របស់ នរណា នោះទេ ។ តែ អាជ្ញាធរ បាន ដក ប្រមូល មក រក្សាទុក សិន រង់ ចាំ ការពិនិត្យ ឯកសារ កាន់កាប់ របស់ ម្ចាស់ ដី ថា គាត់ កាន់កាប់ ដី ចំណុច នេះ ពី ពេលណា មក ។

បើ គាត់ មាន ឯកសារ គតិ យុទ្ធណា ទទួលស្គាល់ ផ្លូវច្បាប់ យើង និង ប្រគល់ឱ្យ គាត់ វិញ  ប៉ុន្តែប្រសិនយើងគិតជាចំហបើទីតាំងនេះ ត្រូវបាន មន្ត្រី ជំនាញ រដ្ឋបាល ព្រៃឈើ អះអាងថា ជា ដី របស់ រដ្ឋ គឺ យើង សុំ មោឃភាព ចោល នូវ ឯកសារ កាន់កាប់ ទាំងឡាយណា ដែល ពាក់ព័ន្ធ នៅ ទីតាំង នោះ ។

អភិបាលរងក្រុង លោក  ជ្រង ធីល ដែលរងការសង្ស័យនាព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០១៩ នេះ បាន ច្រានចោល ការចោទប្រកាន់ និង បដិសេធថា លោក គ្មាន ជាប់ ពាក់ព័ន្ធ ឡើយ ។ ចំណែក ឈ្មោះ  ជ្រីល ដែលជាប្អូនប្រុសលោកនោះលោកពុំដឹងទេ។ ទោះជាយ៉ាងណាសង្ឃឹមថាអាជ្ញាធរក្រុង និងស្រាវជ្រាវរកមុខអ្នកនៅពីក្រោយខ្នងឲ្យឃើញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។

សូមជម្រាបថា សំរាប់ ដីចម្ការ ស្រល់ មិនមាន តែមួយ កន្លែង នេះនោះ ទេ ដែល ត្រូវបាន គេ បំពាន ។ ផ្ទៃដី ស្រល់ ច្រើន រយ ហិកតា ផ្សេងទៀត ក៏ត្រូវ បាន គេ ព័ទ្ធ បង្គោល យក ដូចគ្នា តែ អជ្ញាធរ បាន ត្រឹម ចុះ ដក រុះរើ មិនឃើញ មាន ចាប់ខ្លួន ជន នៅ ពីក្រោយ រឿងនេះ បានទាល់តែសោះ ៕

photo_2019-08-29_15-46-55 photo_2019-08-29_15-47-13 photo_2019-08-29_15-47-23

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!