លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

សិស្សពូកែពីលេខ១ដល់លេខ៣បានទទួលប័ណ្ណសរសើរលើកទឹកចិត្តពីក្រសួងអប់រំ

ខេត្តមណ្ឌលគិរី ៖ សិស្សពូកែចាប់ពីលេខ១ដល់លេខ៣ចំនួន៧៩នាក់នៅសាលាបឋមសិក្សា ហ៊ុន សែន មណ្ឌលគិរី បានទទួលរង្វាន់ប័ណ្ណសរសើរលើកទឹកចិត្តពីក្រសួងអប់រំយុវជន និងកីឡា ក្នុងកាសពិធីបិទបវេសនកាលឆ្នាំ២០១៨ ២០១៩ នាព្រឹកថ្ងៃទី៣០ សីហានេះ។

តាមការបញ្ជាក់ពីលោក សាន់ ដារិទ្ឋ ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាពបានឲ្យដឹងថា ជាគោលការណែនាំ​របស់ក្រសួងអប់រំ គឺតម្រូវឲ្យសាលារៀនផ្តល់​នូវរង្វាន់សម្រាប់សិស្សពូ​កែចាប់ពីលេខ១​ដល់លេខ៣ ដើម្បីជាការលើកទឹកចិត្តដល់សិស្សា នុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយខ្លួនទៅជាសិស្សពូកែ។

ប្រធានសម្ពន្ធយុវជនស្រឡាញ់សន្តិភាពបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុក​ដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនគិតពីការនឿយហត់រហូតដល់​សិស្សអាចទទួលបានលទ្ឋផលយ៉ាងល្អប្រសើរ ថែមទាំងបានផ្តល់ការមើលថែរក្សាពី​សុខសុវត្ថិភាពដល់សិក្សានុសិស្ស ក្នុងនាមជាអាណាព្យាបាលទីពីរបន្ទាប់ពីឪពុកម្តាយ។

បើតាមការសំណូមពរ របស់លោកគ្រូ និងអ្នកគ្រូ និងមាតា បិតាសិស្ស  ស្នើសូមឲ្យជួយឧបត្ថម្ភបន្ថែម​ដល់សិស្សជាប់ចំណាត់ថ្នាក់លេខ៤ និងលេខ៥។ទន្ទឹមនោះអាណព្យាបាលសិស្សបានលើកឡើងថា ទោះបីខេត្តមណ្ឌលគិរី ស្ថិតនៅតំបន់ឥសាន្តនៅឆ្ងាយពីរាជធានីភ្នំពេញមែន ការបង្ហាត់បង្រៀនដល់​សិស្សានុសិស្ស​មានគុណភាពខ្ពស់ មិនចាញ់សាលាផ្សេងៗឡើយ៕

photo_2019-08-30_15-47-53 photo_2019-08-30_15-48-09 photo_2019-08-30_15-48-14 photo_2019-08-30_15-48-33

Share Button
Filed in: ជីវិត និង​កំសាន្ត, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!