ភ្នំពេញ៖ ស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង អញ្ជើញពលរដ្ឋកម្ពុជាចូលរួមក្នុងពិព័រណ៍ដាក់បង្ហាញទំនិញ ម៉ាស៊ីនត្រជាក់ ទូរក្លាសេ គ្រឿងអគ្គិសនី និងគ្រឿអេឡិចត្រូនិច ដែលជាម៉ាកល្បីៗរបស់ប្រទេសថៃ។
ក្នុងសេចក្តីជូនដំណឹងនោះ បញ្ជាក់ថា អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងរៀបចំពិព័រណ៍ «Bangkok RHVAC 2019 & Bangkok E&E 2019» ចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ។
ចំណែកព័ត៌មានបន្ថែម និងការចុះឈ្មោះ ពីការអញ្ជើញទៅទស្សនាពិព័រណ៍ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញ តាមទូរស័ព្ទលេខ ០២៣ ៧២៦ ៣០៤ និង E-mail: thaicompnh@gmail.com ៕