ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ពន្យល់ពីអត្ថប្រយោជន៍ដែលកម្ពុជា ទទួលបានពីការចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិ

ប៉េកាំង, ចិន៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ព្រឹត្តិការណ៍ពិព័រណ៍សាកវប្បកម្មអន្តរជាតិ មិនត្រឹមតែផ្ដល់ឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងកិច្ចការពារបរិស្ថាន ការអភិរក្សធម្មជាតិ និងការលើកកម្ពស់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាថ្មីមួយ សម្រាប់ប្រទេសចូលរួមទាំងអស់ ធ្វើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគថែមទៀត។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ ចូលរួមពិធីអបអរសាទរ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍សាកវប្បកម្មអន្តរជាតិទីក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីលោកស្រី ខែក កែមាលី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោក ចាង អ៉ីងឆាវ អគ្គលេខាធិការរងនៃសមាគមផ្កាប្រទេសចិន និង ជាអគ្គស្នងការរងនៃពិព័រណ៍សាកវប្បកម្មអន្តរជាតិ លោក អ៊ូ កាំង អនុប្រធាននាយកដ្ឋាន នៃការិយាល័យសម្របសម្រួលពិព័រណ៍សាកវប្បកម្មអន្តរជាតិ លោកស្រី យ៉ាង យានយាន អគ្គលេខាធិការរងនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង, មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ភ្ញៀវកិត្តិយសមកពីប្រទេស និងអង្គការអន្តរជាតិនានាចំនួន ៥០ រួមជាមួយសិស្ស និងនិស្សិត សរុបប្រមាណជាង ៣០០នាក់។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ឆ្នាំនេះកម្ពុជាបានជ្រើសរើសប្រធានបទ «រស់នៅដោយភាពសុខដុមជាមួយនឹងធម្មជាតិ» ដោយសារពិភពលោក បានទទួលស្គាល់ពីសម្បូរបែបនៃវប្បធម៌ សិល្បៈ និងបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាលរបស់កម្ពុជា ដែលមានសក្ដានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ចំណែកផលិតផលខ្មែរ ដែលដាក់តាំងនៅក្នុងពន្លាជាតិ គឺដើម្បីបង្ហាញពីវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មជាតិ និងដើម្បីទាក់ទាញការវិនិយោគបន្ថែម សំដៅពង្រីកការនាំចេញទៅកាន់ទីផ្សារពិភពលោក។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា លោកប្រធានាធិបតី ស៊ី ជីនពីង តែងតែលើកឡើងពីភ្នំបៃតង និងទឹកថ្លាយង់ គឺជាភ្នំមាស-ភ្នំប្រាក់ ចំណែកការលើកកម្ពស់បរិស្ថានធម្មជាតិ គឺជាការលើកកម្ពស់ផលិតភាព ហើយនេះជាមូលហេតុសំខាន់ ដែលប្រទេសកម្ពុជា បានគាំទ្រប្រទេសចិន ក្នុងការរៀបចំពិព័រណ៍សាកវប្បកម្មអន្តរជាតិ និងតែងចូលរួមឥតរុញរានៅក្នុងពិព័រណ៍ដ៏អស្ចារ្យនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងប្រទេសនានា ក្នុងកិច្ចការពារបរិស្ថានធម្មជាតិ។

បន្ថែមលើនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រទេសចិន ជាពិសេសគណៈកម្មការរៀបចំពិព័រណ៍ទីក្រុងប៉េកាំងឆ្នាំ២០១៩ ដែលបានជួយសម្របសម្រួលការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងបានអញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើការទស្សនាពន្លាជាតិ ព្រមទាំងពន្លារបស់ប្រទេសចិន និងសហភាពអារ៉ាប់រួម ដើម្បីស្វែងយល់អំពីសក្តានុពលធនធានធម្មជាតិ និងដកស្រង់បទពិសោធន៍ល្អៗ សម្រាប់ការចូលរួមរបស់កម្ពុជា នៅក្នុងឆ្នាំក្រោយ។

សូមជម្រាបថា ពិព័រណ៍សាកវប្បកម្មអន្តរជាតិទីក្រុងប៉េកាំង ឆ្នាំ២០១៩ មានរយៈពេល ០៦ខែ ហើយត្រូវបានបើកដំណើរការចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានាក្នុងពិភពលោកប្រមាណ ១២០។ គិតចាប់ពីថ្ងៃដំបូង រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ពន្លាជាតិរបស់កម្ពុជា បានទាក់ទាញភ្ញៀវកិត្តិយស និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលមកទស្សនាសួនកម្ពុជា និងស្វែងយល់អំពីវប្បធម៌ ប្រពៃណី និងផលិតផលខ្មែរ សុរបប្រមាណជាង ៤០ម៉ឺននាក់៕

fn-2019-09-01-18-36-13-0 fn-2019-09-01-18-36-51-0 fn-2019-09-01-18-37-01-0 fn-2019-09-01-18-37-09-0 fn-2019-09-01-18-37-23-0

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!