ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ចាប់ពីថ្ងៃនេះដល់០៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុនៅប្រទេសកម្ពុជា បញ្ជាក់ថា ចាប់ពីថ្ងៃទី០៣ ដល់០៩ ខែកញ្ញា បណ្តាខេត្តក្រុងនានារបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រីឯខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន។

​នេះ ដោយសារឥទ្ធិពលជ្រលនៃប្រព័ន្ធសម្ពាធទាប និងវិសម្ពោធ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា​មានលក្ខណៈដូចជា៖

១៖ នៅថ្ងៃទី០៣-០៤ ខែកញ្ញានេះទៅ បណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ក្នុង កម្រិតពីមធ្យមទៅបង្គួរ ។ ចាប់ពីថ្ងៃទី០៤-០៩ ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើង ក្នុងកម្រិតពីបង្គួរទៅច្រើន ។

២៖ បណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀង ធ្លាក់ច្រើន។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ ០៤-០៧ ខែកញ្ញា។

៣៖ បណ្តាខេត្តនៅភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលកសមុទ្របោកបក់ខ្លាំង៕

fn-2019-09-03-07-40-13-0

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!