ខេត្តមណ្ឌលគិរី៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្ដាលអោយ មនុស្សចំនួន២នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ នៅវេលោម៉ោង១៥និង២០នាទីថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០១៩ ម្សិលមិញនេះ នៅត្រង់ចំណុចភូមិរវាក់ឃុំរយ៉ស្រុកកោះ ញែកជិតក្រុមហ៊ុនផេស៊ីភីជចន្លោះបង្គោលម៉ែត្រលេខ៤៨១ទៅលេខ៤៨២។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បើតាមសមត្ថកិច្ចសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា រថយន្តសំយ៉ុងពណ៌សពាក់ស្លាកលេខភ្នំពេញ 2Q -3440បានបុកចំពីក្រោយពេញទំហឹងម៉ូតូម៉ាក់ waveពណ៌ខ្មៅគ្មានស្លាកលេខជិះគ្នាពីនាក់ស្របទិសគ្នា បណ្តាលអោយស្លាប់ភ្លាមនៅនិងកន្លែងទាំង២នាក់។
ជនរងគ្រោះទីមួយឈ្មោះ ធី ព្រិច ភេទ ប្រុសអាយុ ២០ឆ្នាំ ទីលំនៅ រស់នៅ ភូមិទងកថា ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ជនរងគ្រោះទី២ឈ្មោះ ថាវ បារាំង ភេទប្រុស អាយុ២០ទី មានលំនៅដូចគ្នា ចំនែកឯម្ចាស់ឡានបាន រត់គេចខ្លួនបាត់ស្រម៉ោល
ហើយសាកសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្សតាមប្រពៃណី។
បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕