ស្ទឹងត្រែង៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងផ្សារក្រុងស្ទឹងត្រែង រឹបអូសសាច់សត្វព្រៃចំនួន ៣៣គីឡូក្រាម។ ក្នុងនោះមាន សាច់ជ្រូកព្រៃចំនួន ១៧គីឡូក្រាម សាច់ឈ្លូសចំនួន ១៥គីឡូក្រាម និងសត្វត្រកួត(ស្លាប់)ចំនួន ១ក្បាល ទម្ងន់ ១គីឡូក្រាម។
បច្ចុប្បន្ន ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង កំពុងរៀបចំនីតិវិធីដើម្បីតាមចាប់ជនល្មើស រីឯវត្ថុតាងនឹងយកទៅដុតកម្ទេចចោល៕