ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ផ្ទះ៤៧ខ្នង អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជន

ក្រចេះ៖ ផ្ទះចំនួន៤៧ខ្នង ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ​​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ ប្រគល់ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ជាមួយនឹងការនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកទេសរដ្ឋមន្ដ្រី គន់ គីម បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា គោរពស្រឡាញ់គ្នាអោយដូចបងប្អូន ក្នុងមហាគ្រួសារតែមួយ។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់អតីតយុទ្ធជនទាំងអស់ ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងាររាយការណ៍ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីឲ្យសមត្ថកិច្ច ចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាឲ្យភូមិ ឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ក្នុងឱកាសនោះដែរ អតីតយុទ្ធជនទាំង៤៧គ្រួសារ ក៏ទទួលបានអង្ករ៥០គីឡូក្រាម, គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា១០ម៉ឺនរៀល ព្រមទាំងសមាជិកអតីតយុទ្ធជន ដែលចូលរួមក្នុងពិធីនេះ១២៤នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល និងអភិបាលខេត្តកំពង់ចាម បានជួយជីកអណ្តូង២ ក្នុងនោះមួយជូន លោកតា សាន សៃ ពិការភ្នែកដើម្បីសម្រួលការរស់នៅ និងមួយទៀត សម្រាប់ប្រើរួមក្នុងភូមិ។ ដោយឡែក សមាគមអតីតយុទ្ធជនខេត្តត្បូងឃ្មុំ ក៏បានរៀបចំហូបបាយសាមគ្គីជូនផងដែរ។

គួបញ្ជាក់ថា អតីតយុទ្ធជនមានជីវភាពក្រីក្រលំបាក ហើយស្ម័គ្រចិត្តមករស់នៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ គិតមកដល់ពេលនេះ បានទទួលផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៤ខ្នងហើយ។ ក្នុងនោះខេត្តក្រចេះ ៤២ខ្នង, កំពងចាម ៣៤ខ្នង និងខេត្តត្បូងឃ្មុំ ៣៨ខ្នង៕

fn-2019-09-04-12-51-29-0 fn-2019-09-04-12-52-11-2 fn-2019-09-04-12-52-11-3 fn-2019-09-04-12-52-11-6 fn-2019-09-04-12-52-12-10

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!