ខេត្តមណ្ឌលគិរី៖ ដោយសាររឿងទំនាស់ដីធ្លីស្ត្រីម្នាក់បានក្លាយជាឃាតកបាញ់សម្លាប់ប្តីប្រពន្ធស្លាប់ទាំងពីរនាក់ ហេតុការណ៍នេះគឺបានកើតឡើងចំណុចព្រៃខៀវ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំនេះ។
លោកសូសុវណ្ណស្នងការង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថាកាលពីយប់ថ្ងៃទី៧ខែកញ្ញា២០១៩ពិតមានករណីឃាដកម្មមួយបានកើតឡើងមែននៅចំណុចថ្មដារ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី។
លោកស្នងការងបានបន្តថា ជនរងគ្រោះជាប្តីឈ្មោះ រ៉ា ហៅម៉ៅ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបកសិករស្នាក់នៅបណ្ដោះអាសន្នភូមិឃុំកើតហេតុ ត្រូវជនសង្ស័យបាញ់ចំនួន១គ្រាប់ត្រូវចំក្រោមដោះខាងឆ្វេងធ្លាយចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែង ។
ទី២ឈ្មោះ អាន អុល ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករត្រូវជាប្រពន្ធ ជនសង្ស័យបាមបាញ់ចំនួន២គ្រាប់គ្រាប់ទី១ត្រូវចំចូលពីលើចង្កេះឆ្វេងផ្នែកខាងក្រោយចេញមកក្រោមដោះក្បែចុងដង្ហើមផ្នែកខាងឆ្វេង។គ្រាប់ទី២ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមកខាងលើចុងដោះខាងឆ្វេងបណ្ដាលឱ្យស្លាប់នៅតាមផ្លូវពេលដឹកយកមកមន្ទីរពេទ្យ ។
លោកបានបន្តថាជនសង្ស័យឈ្មោះ យាយអាន ភេទស្រី មុខរបរកសិករស្នាក់នៅកន្លែងកើតហេតុ(កំពង់គេចខ្លួន)។
លោកស្នងការរងបន្តទៀតថា បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរស្រុកកោះញែកកម្លាំងអាវុធហត្ថស្រុកកោះញែកកំពង់ចុះស្រាវជ្រាវចាប់មុខសញ្ញាដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី។
កន្លងមកនៅតំបន់ព្រៃខៀវនេះ ក៏មានមនុស្សស្លាប់ដោយសារឈើដួលសង្កត់ដែរ តែត្រូវបានគេបិទព័ត៌មានពីព្រោះនៅតំបន់នោះតែងតែមានរឿងដោយសារក្រុមមេខ្យល់និមួយៗនាំប្រជាពលរដ្ឋពីខេត្តផ្សេងៗមកកាប់ទន្ទ្រានដីព្រៃក្នុងតំបន់នេះហើយមេខ្យល់ទាំងនោះបានប្រមូលលុយពីអ្នកដែលមកពីបណ្តាខេត្តមករត់ការជាមួយអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគិរី។
មហាជនថាពាក់ព័ន្ធទៅនឹងបញ្ហាខាងលើ បើអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែប្រងើយតន្តើុយ និងបណ្តែតបណ្តោយរបៀបនេះ ដីព្រៃខៀវនឹងរងហិនហោច បញ្ហាទំនាស់រវាងក្រុមមេខ្យល់ៗទាំងនោះនឹងកើតមានជាបន្តបន្ទាប់ទៀត៕