មណ្ឌលគិរី៖ស្ត្រីម្នាក់សង្ស័យជាឃាតករសម្លាប់ប្ដីប្រពន្ធស្លាប់ទាំងពីរនាក់នាយប់ថ្ងៃទី ៧ខែកញ្ញាឆ្នាំ២០១៩ ត្រូវបានកម្លាំងនគរបាលអធិការស្រុកកោះញែកចាប់ខ្លួនបានហើយ។
បើតាមសមត្ថិច្ចថា ក្រោយពីមានរឿងឃាតកម្មនៅក្នុងតំបន់ព្រៃខៀវ ត្រងចំណុចថ្មដារ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែកខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានធ្វើការចុះស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនស្ត្រីម្នាក់សង្ស័យជាឃាតករនៅវេលាម៉ោង១០នឹង០០នាទីព្រឹកថ្ងៃទី០៨ខែកញ្ញានេះនៅក្នុងភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក។
គួរំលឹកដែរថា ដោយសាររឿងទំនាស់ដីធ្លីស្ត្រីម្នាក់បានក្លាយជាឃាតកបាញ់សម្លាប់ប្តីប្រពន្ធស្លាប់ទាំងពីរនាក់ ហេតុការណ៍នេះគឺបានកើតឡើងចំណុចព្រៃខៀវ ក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩។
ជនរងគ្រោះជាប្តីឈ្មោះ រ៉ា ហៅម៉ៅ ភេទប្រុសអាយុ៣៧ឆ្នាំមុខរបកសិករស្នាក់នៅបណ្ដោះអាសន្នភូមិឃុំកើតហេតុ ត្រូវជនសង្ស័យបាញ់ចំនួន១គ្រាប់ត្រូវចំក្រោមដោះខាងឆ្វេងធ្លាយចេញមកក្រោមក្លៀកខាងស្ដាំបណ្ដាលឱ្យស្លាប់នៅហ្នឹងកន្លែង ។
ទី២ឈ្មោះ អាន អុល ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករត្រូវជាប្រពន្ធ ជនសង្ស័យបាមបាញ់ចំនួន២គ្រាប់គ្រាប់ទី១ត្រូវចំចូលពីលើចង្កេះឆ្វេងផ្នែកខាងក្រោយចេញមកក្រោមដោះក្បែចុងដង្ហើមផ្នែកខាងឆ្វេង។គ្រាប់ទី២ត្រូវចំគល់ដោះខាងឆ្វេងផ្នែកខាងក្រោមចេញមកខាងលើចុងដោះខាងឆ្វេងបណ្ដាលឱ្យស្លាប់នៅតាមផ្លូវពេលដឹកយកមកមន្ទីរពេទ្យ ។
បច្ចុប្បន្ននេះ កម្លាំងអធិការនគរបាលស្រុកកោះញែកកំពុងកសាងសុំរឿង និងបញ្ជូនខ្លួនស្រ្តីសង្ស័យជាឃាតករមកស្នងការខេត្តមណ្ឌលគិរីចាត់ការបន្ត៕