ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ធំ ៣៥៣គ្រួសារ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

កំពង់ធំ៖ ប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនាន់ នៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានទទួលអំណោយកាកបាទក្រហមកម្ពុជាហើយនៅថ្ងៃទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌​សាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាត ទាំងនោះ មានសរុបចំនួន ​ ៣៥៣គ្រួសារ អញ្ជើញមកពី៥៩ភូមិ នៅក្នុង៥ឃុំ នៃស្រុកប្រាសាទសំបូរ។

ពិធីចែកអំណោយនេះ ធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ គឺទីតាំងទី១ ចែកនៅក្នុងបរិវេណវត្តវត្តចាន់ម៉ូលី ភូមិកំពង់ឈើទាល ដែលមានបងប្អូនចំនួន ១៦៥គ្រួសារ អញ្ជើញមកពីឃុំសំបូរ និងឃុំតាំងក្រសៅ ហើយទីតាំងទី២ ចែកនៅក្នុងបរិវេណវត្តកំពង់ជ្វា ភូមិកំពង់ជ្វា ដែលមានបងប្អូនចំនួន១៨៨គ្រួសារ អញ្ជើញមកពីឃុំឈូក ឃុំគោល និងឃុំស្រើង។ អំណោយមនុស្សធម៌ ដែលនាំយកទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ នាព្រឹកនេះ ក្នុង១គ្រួសារទទួលបាន អង្គរ២០គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត២។

នាឱកាសចែកអំណោយនោះដែរ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ធំ  បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ចុះស្រង់ស្ថិតិបងប្អូនដែលទទួលផលប៉ះពាល់​ដោយទឹកជំនន់ឱ្យបានត្រឹមត្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវត្រៀមស្រូវពូជ និងគ្រាប់ពូជដំណាំ សម្រាប់ផ្តល់ជូនបងប្អូនដែលទទួលផលប៉ះពាល់ទាំងនេះ ដើម្បីបង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ។

ចំណែកឯមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យ​ការខូចខាតផ្លូវលំ ដើម្បីត្រៀមលក្ខណៈធ្វើការជួសជុលឡើងវិញនៅពេលទឹកស្រក ហើយមន្ទីរធនធានទឹក និងឧតុនិយម នៅពេលទឹកស្រក ត្រូវត្រៀមក្នុងការស្ដារប្រឡាយឡើងវិញ ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ៕

fn-2019-09-24-16-29-44-0 fn-2019-09-24-16-29-58-3 fn-2019-09-24-16-29-59-8

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!