ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឯក ហ៊ុន ម៉ាណែតថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើជីវភាពរបស់កងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្ស និងផ្តល់សេវាផ្សេងៗជាច្រើន

បាត់ដំបង៖ ថ្លែងចេញពីខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះកិត្តិយស និងជីវភាពរបស់កងទ័ព តាមរយៈការដំឡើងប្រាក់បៀវត្ស និងផ្តល់គោលនយោបាយ និងសេវាផ្សេងជាច្រើនទៀត រួមមានបេឡាជាតិសន្តិសុខសង្គម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់នេះ មិនមែនធ្វើតែ​ពេល​បំពេញ​ភារកិច្ចនោះទេ គឺធ្វើគ្រប់ដំណាក់កាលទាំងអស់ គឺពេលកំពុងបំពេញភារកិច្ច និងក្រោយពេលបំពេញភារកិច្ច គឺយើងបន្តជួយតាមយន្តការ សមាគមអតីតយុទ្ធជន។ នេះគឺជាយន្តការរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ចំពោះកងទ័ព និងអតីតយុទ្ធជន។

ក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ​សំណេះសំណាល និងបំពាក់ឋានន្តរសក្តិជូនយោធិន ត្រូវចូលនិវត្តន៍ឆ្នាំ២០១៩ របស់យោធភូមិភាគទី៥ និងកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបំពាក់ឋានន្តរសក្តិជូនដល់អ៊ំពូមីងនេះ គឺជាលើកទី២ហើយ ហើក៏ជាប្រវត្តិសាស្ត្រសម្រាប់កងទ័ពកម្ពុជា។ ការបំពាក់លើកទីមួយ គឺបំពាក់ជូនអ៊ំពូមីង ដែលចូលបម្រើ កងទ័ពឆ្នាំ១៩៧៩ចុះ ហើយលើកនេះ គឺការបំពាក់អ៊ំពូមីង ដែលចូលនិវត្តន៍ ដែលនេះ គឺជាករណីពិសេស ដែលយើងបំពាក់ឋានន្តរស័ក្កិ ជូនអ៊ំពូមីងមុនចូលនិវត្តន៍វត្ត។ គោលនយោបាយ នៃការលើកទឹកចិត្តនេះ គឺធ្វើសម្រាប់នេះ នាយទាហានដែលបានបំពេញភារកិច្ច ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាក។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា អ៊ំពូមីងគឺជាអតីតយុទ្ធជន សូមបន្តការជឿទុកចិត្ត​ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមផ្សព្វផ្សាយ ចែករំលែកការលំបាក បទពិសោធន៍ និងណែនាំឲ្យយុវជនជំនាន់ក្រោយ កាន់តែយល់ច្បាស់នៅក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពព្រោះថា អ្នកដែលមានជីវិតមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែមានសំណាង ដែលមានឱកាសនៅមើលមុខកូនចៅ៕

fn-2019-09-24-15-13-45-0 fn-2019-09-24-15-13-45-2 fn-2019-09-24-15-13-45-3

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!