ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលខេត្តប៉ៃលិន ប្រាប់ឱ្យនគរបាលការពារព្រំដែន កុំជឿតាមការឃោសនារបស់ទណ្ឌិត សម រង្ស៊ី

ប៉ៃលិន៖ ឆ្លៀតក្នុងឳកាសចុះសាកសួរសុខទុក្ខ កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ  នៅថ្ងៃទី៣០ ខែកញ្ញានេះ អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល បានក្រើនរំលឹកដល់កម្លាំង​ទាំងអស់ មិនត្រូវកុំជឿតាមឃោសនារបស់ទណ្ឌិត សម រង្ស៊ី ដែលជាចេតនាក្បត់ជាតិ សាសនា ព្រះមហាក្សត្រ នោះឡើយ។

​ការចុះសាកសួរសុខទុក្ខព្រមនោះក៏លោកអភិបាលខេត្តក៏បាននាំយកអំណោយ គ្រឿងឧបភោគបរិភោគ នំអន្សម និងថវិកាទៅឧបត្ថម្ភ ដល់កងកម្លាំងការពារព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រខេត្តប៉ៃលិន នៅចំណុចអូរអែម ទីបញ្ជាការនគរបាលវរៈការពារព្រំដែនលេខ៨២១ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បន្ទាប់ពីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបញ្ចប់ផងដែរ។

អភិបាលខេត្តរូបនេះ បានលើកឡើងថា កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធឱ្យបានជិតស្និទ្ធ ដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស ជាពិសេស សូមកងកម្លាំងទាំងអស់ថែទាំសុខភាព ព្រោះរដូវនេះមានភ្លៀងច្រើន អាចងាយនឹងកើតជំងឺដម្កាត់ផ្សេងៗ។

លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលបន្ទុក វរៈការពារព្រំដែនលេខ៨២១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងខេត្តប៉ៃលិន ទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំងទាំងអស់ ជាញឹកញាប់ហើយនេះ គឺជាការលើកទឹកចិត្តដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងការអនុវត្ត ភារកិច្ចតួនាទីរបស់ខ្លួន ដើម្បី កិច្ចការពារបូរណភាពទឹកដី ឱ្យបានរឹងមាំនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើផងដែរ៕

fn-2019-09-30-15-09-07-0 fn-2019-09-30-15-09-07-2 fn-2019-09-30-15-09-07-3

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!