ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៦គ្រួសារ ខេត្តកំពង់ចាម ទទួលបានអំណោយពីរដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយចុះទៅសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ១៦គ្រួសារ ដែលរងគ្រោះប៉ើងដំបូលផ្ទះ និងរលំផ្ទះដោយខ្យល់កន្ត្រាក់ នៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីបានទទួលដំណឹង អំពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះប៉ើងដំបូលផ្ទះ និងរលំផ្ទះសម្បែង ដោយសារខ្យល់កន្ត្រាក់ លោកបានកោះប្រជុំ និងពិភាក្សាបន្ទាន់ ដើម្បីនាំយកនូវអំណោយមកសង្គ្រោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក។

លោកអភិបាលខេត្តកំពង់ចាម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខប្រជាពលរដ្ឋទាំងអស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលលោកទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខ និងទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

លោក អ៊ុន ចាន់ដា ក៏បានសំដែងការចូលរួមសោកស្ដាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានខិតខំរកទទួលទាន និងបានសាងសង់លំនៅដ្ឋាន តែបែរជាទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះសម្បែងដោយសារតែគ្រោះធម្មជាតិនេះ។ ទន្ទឹមនឹងនោះលោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋសូមប្រកបការងាររកស៊ី ដោយសុខសាន្ត ជៀសវាងការជឿទៅលើការញុះញង់ របស់បុគ្គលអគតិមួយចំនួន ដែលតែងតែបង្កភាពអសន្តិសុខ នៅក្នុងប្រទេសកម្ពុជារបស់យើង។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះគឺ ១៤គ្រួសារ ដែលរលំផ្ទះទាំងស្រុង ក្នុង១គ្រួសារទទួលអង្ករ ២០គីឡូក្រាម ត្រីខកំប៉ុង១យួរ មី១ កេស និងថវិកា ២០ម៉ឺនរៀល។ ដោយឡែកប្រជាពលរដ្ឋ ២គ្រួសារទៀត ដែលរងគ្រោះប៉ើងដំបូលផ្ទះ ១គ្រួសារបានទទួលថវិកា ១០ម៉ឺនរៀលអង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ១យួរផងដែរ៕

fn-2019-09-30-14-43-46-0 fn-2019-09-30-14-43-46-2

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!