ខេត្តកំពត ៖ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១:៤៥នាទី កងប្រដាប់អាវុធខេត្តកំពតបានធ្វើការចុះ បង្ក្រាបអ្នកជូញដូរថ្នាំញៀ ននៅទីតាំងមុខផ្សារកំពង់ត្រាច បានចំនួនពីរនាក់ ស្រីមួយ ប្រុសមួយ ខណៈពេលពេលដែល ជនល្មើសកំពុងធ្វើសកម្មភាព ។
ជនសង្ស័យឈ្មោះ ធី នេះ ភេទ ប្រុស បានដោះដូរថ្នាំញៀន នៅត្រង់ចំណុចមុខផ្សារកំពង់ត្រាច ។ ហើយម្នាក់ទៀតឈ្មោះ មុំ ភេទស្រី មុខរបររកស៊ីលក់សាំងផង និងលក់ថ្នាំញៀនផង អ្នកទាំងពីរនោះ ។ កងកម្លាំងប្រដាប់ អាវុធខេត្ត និងស្រុក បានធ្វើសកម្មភាពចាប់ជនល្មើសភ្លាមៗ តែម្តង រួមទាំងមានវត្ថុតាងច្បាស់លាស់ ។
បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធខេត្ត និងស្រុក បានចាប់ខ្លួន ហើយធ្វើសំណុំរឿងដើម្បីបញ្ជូនទៅតុលាការខេត្តដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ ហេង ដារ៉ា