ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

លោក ស៊ី ជិនពីង ប្តេជ្ញាបន្តប្រកាន់ខ្ជាប់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៅទីក្រុងហុងកុង

ប៉េកាំង៖ សារព័ត៍មាន Freshnews បានចុះផ្សាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាថ្ងៃចន្ទនេះ បានប្តេជ្ញាថាលោកនឹងបន្តប្រកាន់ខ្ជាប់គោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៅទីក្រុងហុងកុង ចំពោះមុខការធ្វើបាតុកម្មប៉ុន្មានខែមកហើយ ក្នុងទីក្រុងស្វយ័តពិសេសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងពិធីលាងសាយភោជន៍មួយក្នុងទីក្រុងប៉េកាំង មុនការប្រារព្ធខួបទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី បានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបន្តអនុវត្តន៍ដោយពេញលេញហើយស្មោះត្រង់ នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» នៅទីក្រុងហុងកុងក៏ដូចជាម៉ាកាវ ដើម្បីឲ្យទីក្រុងទាំងពីរមានសិទ្ធិស្វ័យភាពកម្រិតខ្ពស់។

លោក ស៊ី ជិនពីង បានបន្តដូច្នេះថា «ពួកយើងមានជំនឿជឿជាក់ថា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងពី រដ្ឋាភិបាលចិនដីគោក បូករួមជាមួយកិច្ចប្រឹងប្រែងរួមរបស់ជនរួមជាតិចិន នៅហុងកុងព្រមទាំងម៉ាកាវ ដែលមានទឹកចិត្តស្រឡាញ់ប្រទេសចិនទាំងមូល ហុងកុងនឹងទទួលបាននូវវិបុលភាពក៏ដូចជាវឌ្ឍនភាព»។

គួរជម្រាបថា ទីក្រុងហុងកុងបានធ្លាក់ក្រោមភាពវឹកវរចាប់តាំងពីខែមិថុនាមក នៅពេលដែលចលនាបាតុកម្មទ្រង់ទ្រាយធំបានចាប់ ផ្តើមផ្ទុះឡើង ហើយមកទល់ពេលនេះមិនទាន់បានរំសាយទៅវិញឡើយ។ ក្រុមបាតុករបានធ្វើការតវ៉ាយ៉ាងកក្រើកបែបនេះ ដោយ សារពួកគេជឿជាក់ថា ហុងកុងកំពុងតែបាត់បង់សិទ្ធិសេរី។ ដោយឡែក នៅថ្ងៃស្អែកនេះ ចិននឹងប្រារព្ធខួបទី៧០នៃថ្ងៃកំណើត ប្រទេសខ្លួនយ៉ាងអធិកអធម ដោយរួមមានទាំងការធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម៕

fn-2019-09-30-20-55-23-0 fn-2019-09-30-20-55-23-1

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!