ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឃាតករចិនសម្លាប់ជនជាតិចិនម្នាក់កាត់ជា៣កំណាត់

ព្រះសីហនុ៖ ឃាតករចិនដៃដល់ដ៏សាហាវព្រៃផ្សែម្នាក់បាន សម្លាប់ជនជាតិចិនម្នាក់ទៀត​ដោយកាត់ជា៣​កំណាត់ ហើយយកទៅបោះចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅពេលនេះជនដៃដល់ ត្រូវកម្លាំងនគរបាលតាមស្រាវជ្រាវ និងបង្ក្រាបបានហើយ។ ជនដៃដល់ជាអ្នករក​ស៊ីដូរលុយ ហើយរៀបចំគម្រោងប្លន់លុយ របស់ជនរងគ្រោះ ដែលយកទៅប្ដូរ​ចំនួន៧ម៉ឺនដុល្លារ។

នៅថ្ងៃទី៤តុលានេះ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បានឲ្យអ្នកសារព័ត៌មាន ដឹងថា  ក្រោយមានហេតុការណ៍នេះកើតឡើង និងបន្ទាប់ពីធ្វើការពិនិត្យសាកសព ប្រមូលភស្តុតាងកន្លែងកើតហេតុរួចមក កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវ​យកចិត្តទុកដាក់យ៉ាងស្រស្រាក់ស្រស្រាំ ប្រើប្រាស់ជំនាញរបស់នគរបាលចូលជ្រៅ រហូតធ្វើឃាត់ខ្លួន​បានជនសង្ស័យ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចហាងប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

លោកស្នងការរងបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ WU CHENGHUI ជនជាតិចិន កើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៥ មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខED7591553 ដែលសាកសពរបស់ជនរងគ្រោះត្រូវបានកាត់ជា០៣កំណាត់ ដោយកំណាត់ទី១៖ ពីក្បាលដល់ចង្កេះ, កំណាត់ទី២៖ ពីចង្កេះដល់ជង្គង់ និងកំណាត់ទី៣៖ ពីជង្គង់ដល់បាតជើង។ ជនសង្ស័យឈ្មោះ ZHOU YA YUN អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរប្តូរប្រាក់ លិខិតឆ្លងដែនលេខE05801588 ស្នាក់នៅហាងប្តូរប្រាក់ជាំងស៊ូ ស្ថិតនៅក្រុម១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ករណីនេះជនសង្ស័យបានសារភាពថា កើតឡើងដោយសារ ជនរងគ្រោះបានទំនាក់ទំនង​ជនសង្ស័យដើម្បី​ប្តូរប្រាក់ចិន ជាប្រាក់ដុល្លារអាមេរិក ចំនួន៧០,០០០ដុល្លារ លុះនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅហាងប្តូរប្រាក់របស់ជនសង្ស័យ ដែលមានស្លាកយីហោប្តូរប្រាក់ ជាំងស៊ូ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ បន្ទាប់ពីជនរងគ្រោះបានវេប្រាក់ ទៅឲ្យជនសង្ស័យរួចរាល់ហើយ ក៏ត្រូវជនសង្ស័យប្រើកាំបិតកាប់ និងចាក់សម្លាប់ជនរងគ្រោះតែម្តង។

បន្ទាប់ពីសម្លាប់ជនរងគ្រោះរួចហើយ ជនសង្ស័យបានកាត់សាកសពរបស់ជនរងគ្រោះ ជា០៣កំណាត់ រួចយកសាកសពវេចខ្ចប់ជាមួយភួយ និងអាវដែលធ្វើសកម្មភាព និងស្បោងពណ៌ខ្មៅ រហូតដល់ម៉ោង​០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ជនសង្ស័យបានទៅជួលរថយន្ត ០១គ្រឿង ម៉ាក LEXUS 470 ពណ៌ស ស្លាកលេខភ្នំពេញ2AH-1611 ដើម្បីដឹកសាកសពរបស់ជនរងគ្រោះយកទៅប្លុងចោល នៅកន្លែងផ្សេងៗពីគ្នា ដោយកំណាត់៖

*ទី១៖ ពីក្បាលដល់ចង្កេះ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅអូរត្រេះ២ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ

*ទី២៖ ពីចង្កេះដល់ជង្គង់ យកទៅប្លុងចោលនៅដីឡូត៍មួយកន្លែង ស្ថិតនៅភ្នំ៩៦ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ

*ទី៣៖ ពីជង្គង់ដល់បាតជើង យកទៅប្លុងចោលនៅក្នុងព្រៃ ភូមិមើលស្វា អូរតែល៧ជាន់ ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

fn-2019-10-04-11-35-56-0 fn-2019-10-04-11-35-57-1 fn-2019-10-04-11-35-57-3

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!