ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ឆ្នាំក្រោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ ស្តីពី «ជំងឺបេះដូង» នៅខេត្តសៀមរាប

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ សុខ ជួ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានថ្លែងបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នាឆ្នាំក្រោយនេះ សមាគមនៃគ្រូពេទ្យអាស៊ានទាំងអស់ បានបោះឆ្នោតជាឯកច្ឆ័នឲ្យប្រទេសកម្ពុជា រៀបចំឡើងនូវសន្និសីទអន្តរជាតិស្តីពី «ជំងឺបេះដូង» ដែលនឹងប្រព្រឹត្តនៅទីក្រុងសៀមរាប។

កាថ្លែងបញ្ជាក់របស់ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជារូបនេះ ធ្វើឡើងនៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៦ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ដោយមានការចូលរួមពីលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងបណ្តាក្រុមគ្រូពេទ្យជំនាញៗនៅកម្ពុជាផងដែរ។

លោកសាស្ត្រាចារ្យ សុខ ជួ បានបញ្ជាក់យ៉ាងដូច្នោះថា «នៅក្នុងឆ្នាំ២០១៩នេះ ជាកិត្តិយសរបស់កម្ពុជា ដែលសមាគមគ្រូពេទ្យបេះដូងកម្ពុជាទទួលបានពានរង្វាន់ពីសមាគមគ្រូពេទ្យបេះដូងអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ មួយវិញទៀតនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នាឆ្នាំក្រោយនេះ សមាគមនៃគ្រូពេទ្យអាស៊ានទាំងអស់បានបោះឆ្នោត ជាឯកច្ឆ័នឲ្យប្រទេសកម្ពុជា រៀបចំឡើងនូវសន្និសីទអន្តរជាតិស្តីពីជំងឺបេះដូង ដែលនឹងប្រព្រឹត្តនៅទីក្រុងសៀមរាប»។

ជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ សុខ ជួ ក៏បានពន្យល់ថា ក្នុងរយៈពេល១ឆ្នាំម្តង សមាគមគ្រូពេទ្យបេះដូងកម្ពុជា តែងតែប្រារព្ធសន្និសីទមួយនេះ ក្នុងគោលបំណងគឺដើម្បីចែករំលែកចំណេះដឹង និងការអភិវឌ្ឍន៍ថ្មីៗ នៃវិស័យវេជ្ជសាស្ត្រដែលទាក់ទងទៅនឹងជំងឺបេះដូងដល់សិក្ខាកាម ដែលមកចូលរួមនឹងសន្និសីទនេះ និងម្យ៉ាងទៀតគឺឲ្យពួកគាត់បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងគ្នានិងគ្នា ដើម្បីឈានទៅរកការពង្រឹងសមត្ថភាព របស់គ្រូពេទ្យបេះដូងនៅប្រទេសកម្ពុជាយើង ម្យ៉ាងវិញទៀត គោលបំណងជារួមដើម្បីធ្វើយ៉ាងណាដើម្បីព្យាបាលដល់អ្នកជំងឺមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះលោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងថាយ៉ាងដូច្នោះថា «សមាគមគ្រូពេទ្យបេះដូងកម្ពុជា កំពុងតែធ្វើការអភិវឌ្ឍន៍ខ្លួនទៅមុខ ហើយកំពុងតែធ្វើឲ្យខ្លួនមានសមត្ថភាពនៅត្រង់ថា ការងារដែលពាក់ព័ន្ធទៅនឹងកិច្ចថែទាំជំងឺបេះដូង ហើយយើងក៏បានមើលឃើញជាក់ស្តែងថា នៅមជ្ឈមណ្ឌលថែទាំបេះដូងមន្ទីរពេទ្យកាល់ម៉ែត គឺកំពុងតែមាំទាំ ទាំងសមត្ថភាពរបស់ក្រុមគ្រូពេទ្យ និងសម្ភារបច្ចេកទេសគឺមានការបំពាក់បានច្រើន និងល្អៗគ្រប់គ្រាន់ ក្នុងការពិនិត្យនិងព្យាបាលដល់អ្នកជំងឺ»។

ជាមួយគ្នានេះដែរ លោករដ្ឋលេខារូបនេះក៏បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមគ្រូពេទ្យបេះដូងកម្ពុជា ជាមួយនឹងការទទួលបានរង្វាន់ពីមជ្ឈដ្ឋានអន្តរជាតិ ដែលទាំងនេះគឺជារឿងសំខាន់ ហើយក៏ជាមោទនភាពរបស់បណ្តាក្រុមគ្រូពេទ្យ ដែលមានចូលរួមក្នុងសមាគមបេះដូងកម្ពុជានេះផង៕

fn-2019-10-05-15-22-11-0 fn-2019-10-05-15-22-12-2

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!