ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អាជ្ញាធរក្រុងបាវិតមិនចង់សហការជាមួយមន្ត្រីសុខាភិបាលចុះពិនិត្យអ្នកជំងឺពុលអាហារ

ខេត្តស្វាយរៀង៖ក្រុមគ្រូពេទ្យដែលមកពិនិត្យអំពីករណីពុលអាហារនៅ KTV បានឲ្យដឹងថា ការចុះមកពិនិត្យរកមូលហេតុ ដែលនាំឲ្យពុលអាហារនៅ KTV «ហ្វាងថាងលាំងហ្វាន់ស័រ» ជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនបានទទួលលទ្ធផលនោះទេ ដោយគ្មានអ្នកចូលរួម ទើបមន្ត្រីបានដកថយទៅវិញរង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ។​

ការចុះពិនិត្យរកមូលហេតុ ដែលនាំឲ្យមានករណីពុលអាហារ នៅខារ៉ាអូខេ នេះបានធ្វើឡើង​ នៅគ្លីនិកមួយកន្លែង នាព្រឹកថ្ងៃទី៨​ខែតុលាឆ្នាំ២០១៩ស្ថិតក្នុងក្រុងបាវិតខេត្តស្វាយរៀង។

ទោះបីយ៉ាងណាប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាវិត មិនសូវសហការជាមួយមន្ត្រីជំនាញនោះទេ។ ក្នុងរឿងនេះខាងអាជ្ញាធរក្រុងបាវិត មិនសហការ ហើយឆ្លើយបន្តាក់គ្នាដូចខ្ចងចំណែកខាង KTV វិញថា មិនទាន់ដល់ម៉ោងចូលធ្វើការ ហើយក៏គ្មានអ្នកបក​ប្រែផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៣៖៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខារ៉ាអូខេ ហ្វាងថាងល៊ំាងហ្វាន់ស័រ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីពុលមីបណ្តាឲ្យមនុស្សប្រុសស្រីរួមជាមួយជនជាតិចិន ២៤នាក់ បានក្អួត ចង្អោរ និងរាករុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកមួយកន្លែងនៅក្រុងបាវិតផងដែរ ៕

៥-2-1

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!