ពោធិ៍សាត់៖ជារឿងមួយដែលនឹកស្មានមិនដល់ ដីស្រែដែលពលរដ្ឋបានធ្វើកសិកម្មប្រមូលផលច្រើនឆ្នាំហើយនោះ នៅតែមានគ្រាប់មីនមិនទាន់ផ្ទុះ បានធ្វើអោយបុរសម្នាក់ដើរមើលស្រូវរបស់ខ្លួន ហើយជាន់បណ្តាលឲ្យដាច់ជើងស្តាំម្ខាង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨៖៣០នាទីនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំនុច៨៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនរងគ្រោះ ដែលបានរងរបួសដាច់ជើងម្ខាង ដោយសារដើរជាន់មីននោះ មានឈ្មោះ ឈន វីរៈ ភេទប្រុសអាយុ ៣៩ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
របាយការណ៍ដដែល ក៏បានឲ្យដឹងទៀតថា បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ៕