ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ជប៉ុនប្តេជ្ញាជួយកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម

ភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក MIKAMI Masahiro ដែលជាឯកអគ្គរាជទូតថ្មី នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអោយដឹងថា

វិស័យកសិកម្មកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជាវិស័យដែល​មានសក្តានុពលខ្ពស់ សម្រាប់អនាគត តែក្នុងពេលបច្ចុប្បន្ននេះ គឺកំពុងមានប្រឈម​ជាមួយ នឹងបញ្ហាកង្វះខាត ខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺនៅមានកម្រិត ហេតុដូច្នេះ ក្នុងអាណត្តិថ្មីនេះ លោកនឹងខិតខំបន្តសហការ និងគាំទ្រឲ្យអស់លទ្ធភាព។

ជាពិសេសលោក នឹងពិនិត្យពិចារណាលើគម្រោងថ្មីៗ ដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងខិតខំកៀរគរ វិនិយោគិនជប៉ុនមកសិក្សា ពីឱកាសវិនិយោគលើវិស័យនេះ ដើម្បីបង្កើនភាព​ប្រកួតប្រជែងទីផ្សារ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងជារួមអភិវឌ្ឍន៍វិស័យនេះ ឲ្យកាន់តែរីកចម្រើនថែមទៀត។

ពាក់ព័ន្ធនឹងវិស័យកសិកម្ម លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA លើការងារបណ្តុះបណ្តាល បច្ចេកទេស ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ទីផ្សារកសិកម្ម និងថ្មីៗនេះ បានជួយបង្កើត​មជ្ឈមណ្ឌលពិសោធន៍គីមី និងវេចខ្ចប់បន្លែសុវត្ថិភាព។

លោករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈលោកឯកអគ្គរាជទូតថ្មី នឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការគាំទ្រ ដល់ការបង្កើន សមត្ថភាពសហគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បច្ចេកវិទ្យា និងបច្ចេកទេសក្នុងការធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងស្តង់ដារ និងកៀរគរវិនិយោគិន ពីប្រទេសជប៉ុនមកវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យនេះ ប្រកបដោយចីរភាព និងនិរន្តរភាព៕

fn-2019-10-11-18-13-45-0 fn-2019-10-11-18-13-45-1

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, ព័ត៌មានអន្តរជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!