ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋបញ្ឈប់ជាបន្ទាន់ការបរបាញ់សត្វព្រៃដែលជាទង្វើល្មើសច្បាប់

ភ្នំពេញ៖ព្រានព្រៃបានបាញ់សត្វប្រើសមួយក្បាល ហើយ​វាបានរត់មកងាប់ក្នុងភូមិ កាលពីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩នេះ។ នេះបើតាមការអោយដឹងរបស់លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៧នេះ តុលានេះ។

លោកថា សត្វប្រើសដែលមានទំងន់ប្រមាណ២០០គីឡូក្រាមនោះ ត្រូវបានប្រជាពលរដ្ឋក្នុង ភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ  ធ្វើពិធីសាសនាឧទ្ទិសកុសលដល់វាផងដែរ។

យោងតាមការពិនិត្យកោសល្យវិច័យ របស់មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ សត្វប្រើសដែលបានស្លាប់នេះ ត្រូវបានព្រានព្រៃបាញ់ត្រូវត្រង់គល់ក ដោយគ្រាប់កាំភ្លើងប្រភេទកែច្នៃ ដែលប្រើសម្រាប់ការបរបាញ់សត្វ ហើយបានរត់គេចមកស្លាប់នៅក្នុងភូមិបុស្សធំ ដែលស្ថិតនៅជាប់ដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

តាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ក្នុងរយៈពេល២ខែចុងក្រោយនេះ សត្វប្រើសចំនួន៣ក្បាលដែលក្នុងមួយក្បាលៗ មានទម្ងន់ប្រមាណ ២០០ គីឡូក្រាម ត្រូវបានស្លាប់ក្នុងទឹកដីខេត្តព្រះវិហារដែលក្នុង នោះ១ក្បាលត្រូវបានរថយន្តបុកស្លាប់ និង ២ក្បាលត្រូវបានព្រានព្រៃបាញ់សម្លាប់ហើយ ១ក្បាលចុងក្រោយនេះ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩។

រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតសត្វប្រើសទាំងនេះ ហើយលោក បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច បន្តពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងជនល្មើស អ្នកប្រើប្រាស់អាវុធកែច្នៃខុសច្បាប់។​

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះថ្លែងថា ការបំផ្លិចបំផ្លាញសត្វព្រៃត្រូវប្រឈមមុខច្បាប់ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវនិយាយថា «ទេ» ចំពោះសាច់សត្វព្រៃ។ ប្រសិនបើស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃជីវៈចម្រុះគ្រប់ប្រភេទ សូមកុំបរិភោគសាច់សត្វព្រៃ ម្យ៉ាងបរិភោគសាច់សត្វព្រៃ អាចបង្កផលប៉ះពាល់ដល់សុខភាព ដោយសារតែគ្មានការត្រួតពិនិត្យត្រឹមត្រូវ និងសត្វព្រៃខ្លះបង្កប់ដោយមេរោគកាចសាហាវ ដែលអាចសម្លាប់អ្នកហូបភ្លាមៗ។

fn-2019-10-17-09-17-25-0 fn-2019-10-17-09-17-25-3

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!