ប៊ុលហ្ការី៖ នៅថ្ងៃទី១៧ខែតុលានេះ សម្តេចតេជោ បានថ្លែងសារនៅលើហ្វេសប៊ុកថា ចៅស្រីខ្ញុំដែលកំពុងរៀន នៅសាកលវិទ្យាល័យមួយនៅអឺរ៉ុបបានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូបខិតខំជួយចៅ ដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចា នៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រី ក្នុងពេលដែលខ្ញុំទស្សនកិច្ច នៅទីនោះផងដែរ៕