ហ្សាការតា៖ ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆាប់ៗជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៩។
ការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងត្រូវបានធ្វើឡើងក៏ព្រោះតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានការវាយប្រហារមួយចំនួនទាំងនៅក្នុងរដ្ឋធានីហ្សាការតា និងបណ្តាតំបន់មួយចំនួននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសសមាជិកក្រុមភេរវករ ISIS ជាច្រើននាក់មកពីស៊ីរីដែលទើបត្រូវបានចាប់ខ្លួន។
ចាប់ខ្លួនក្រោយពួកគេធ្វើការវាយប្រហារលើរដ្ឋមន្ត្រីសន្តិសុខ និងបានបណ្តាលឲ្យរងរបួស។ បន្ថែមពីនេះកាលពីខែកញ្ញា ចលនាបាតុកម្មពីក្រុមនិស្សិតឥណ្ឌូណេស៊ី ក៏បានផ្ទុះឡើងផងដែរនៅទីក្រុងហ្សាការតា និងទីក្រុងធំៗមួយចំនួនទៀត ដើម្បីប្រឆាំងទៅនឹងសេចក្តីព្រាងច្បាស់មួយចំនួន ដែលត្រូវបានតាក់តែងឡើងដោយសភាជាតិ៕