ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

លោក សំរិទ្ធ ឯកសុវណ្ណ ដែលធ្លាប់ចុះយកព័ត៌មានប្រចាំនៅព្រះវិហារពេលផ្ទុះអាវុធជាមួយថៃ ទទួលបានប្រាក់ឧបត្ថម្ភជិត១ម៉ឺនដុល្លាពីសប្បុរសជន

ភ្នំពេញ៖ ថវិកាសរុបប្រមាណ៩,០៦៨ដុល្លារអាមេរិក កើតចេញពីទឹកចិត្តសប្បុរសជនត្រូវបានបរិច្ចាគជួយព្យបាលជំងឺរបស់លោក សំរិទ្ធ ឯកសុវណ្ណ និពន្ធរងទូរទស្សន៍ CNC និងជាអ្នកថតវីដេអូមួយរូប ដែលបានឈរជើងជាប្រចាំនៅប្រាសាទព្រះវិហារអំឡុងពេលផ្ទុះអាវុធរវាងកម្ពុជា និងប្រទេសថៃកាលពីឆ្នាំ២០០៨។

ថវិកាទាំងនេះទទួលបានពីការឧបត្ថម្ភរបស់លោក ឌី វិជ្ជា និងភរិយាចំនួន ១ពាន់ដុល្លារ, ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន CBS ៤,៦៤៨ដុល្លារ និងថ្នាក់ដឹកនាំ ទីប្រឹក្សា និងសមាជិក សមាជិកាសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ៣,៤២០ដុល្លារអាមេរិក។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកកាយវិការនៃការបរិច្ចាគថវិកាជួយព្យាបាលជំងឺលោក សំរិទ្ធ ឯកសវុណ្ណ ដែលកំពុងជួបការខ្វះខាតខ្លាំងនេះ ជាគុណតម្លៃប្រៀបបានឱសថទិព្វជួយលើកទឹកចិត្ត និងកម្លាំងចិត្តដ៏ធំធេងដល់លោក សំរិទ្ធ ឯកសុវណ្ណ និងក្រុមគ្រួសារក្នុងការជម្នះតស៊ូតតាំងជាមួយជំងឺមេរោគក្នុងឈាម ដែលកំពុងយាយីរូបកាយ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់តាមរយៈលិខិតថ្លែងអំណរគុណនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ យ៉ាងដូច្នេះថា «យើងយកចិត្តទុកដាក់ដោយគុណធម៌ មិនទុកចោលមិត្ត និងសហការីរបស់យើងណាម្នាក់ឱ្យឯការគ្មានភាពកក់ក្តៅនោះទេ»។

ជួសមុខឱ្យលោក ឯកសុវណ្ណ និងក្រុមគ្រួសារ, លោក ហ៊ុយ វណ្ណៈ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក៕

fn-2019-10-18-12-25-29-0fn-2019-10-18-12-51-12-0

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!