ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កុមារ​ប្រុស​ស្រី​៥​នាក់​បាន​លង់ទឹក កុមារ​៤​នាក់​បាន​ស្លាប់ និង​កុមារា​ម្នាក់​បាន​ស្រ​វ៉ា​តោង​ចុង​ឫស្សី​ជាប់​ត្រូវបាន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់ពេល

ខេត្តកំពង់ឆ្នាំង​៖ កុមារ​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន ​លង់ទឹក​ស្លាប់​ជាមួយគ្នា​យ៉ាង​រន្ធត់​នៅ​ចំណុច​អូរ​មុខទឹក ស្ថិតក្នុង​ភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច នៅពេលដែល​កុមារ​រងគ្រោះ​៥​នាក់ បាននាំគ្នា​ទៅ​មុជ​លេង​ទឹក​ទៅនោះ តែ​ពេល​លង់ទឹក​កុមារា​ម្នាក់​បាន​តោង​ចុង​ឫស្សី​ទាន់ និង​បាន​ស្រែកយំ​អោយគេ​ជួយ ទាន់ពេល ករណី​ដែល​នេះ​គួរអោយ​តក់ស្លុត​នេះ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង​៣​ទៅ​ម៉ោង ៥​រសៀល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ។

​លោក​វរសេនីយត្រី មាស សុ​ភិន អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ថា​៖ នៅវេលា​ម៉ោង​ប្រមាណ​៥​រសៀល ល្ងាច​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ បាន​ប្រទះ ឃើញ​កុមារ​ម្នាក់ កំពុង​តោង​ចុង​ឬ​ស្សី​លើទឹក​ក្នុង​អូរ​កំពុង​ហូរ ដែល​បាន​យំ​ស្រែក​យ៉ាងខ្លាំង​អោយគេ​ជួយ ពេលនោះ​ប្រជាពលរដ្ឋ​ក៏បាន​នាំគ្នា​ជួយ​ស្រង់​យក​កុមារ រងគ្រោះ​ចេញពី​ចុង​ឫស្សី ហើយ​បាន​សួរនាំ​ទើប​ដឹងថា​៖ មាន​កុមារ​៤​នាក់​ទៀត កំពុង​លង់​ក្នុង​ទឹកអូរ​មួយ​នេះ ។ បន្ទាប់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ជាច្រើន​នាក់​ក៏បាន​នាំគ្នា​ជួយ​ចុះ​មុជទឹក ​រាវរក​ក្នុង​ទឹកអូរ ដោយ​រយៈពេល​ជាច្រើន​ម៉ោង ទើប​រកឃើញ​សព​កុមារ​ប្រុស​ស្រី​រងគ្រោះ​ទាំង​៤​នាក់​នេះ​ជា​បន្តបន្ទាប់ ក្នុង​ក្តី​រន្ធត់​យ៉ាងខ្លាំង​។ ​ ​

​លោក​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយដឹង​ទៀ​តប​ថា​៖ កុមារ​រង​លង់ទឹក​ស្លាប់​ទាំង​៤​នាក់​មាន​១,​ឈ្មោះ ខុន ស្រីរ័ត្ន ភេទ​ស្រី អាយុ​១១​ឆ្នាំ , ២​ឈ្មោះ ខុន ដា​រ៉ា ភេទ​ប្រុស អាយុ​៨​ឆ្នាំ គេ​ទាំង​២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា រស់នៅ​ភូមិ​ស្ទឹង ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច , ៣.​ឈ្មោះ ហេង វិច្ឆិការ ភេទ ស្រី អាយុ​៧​ឆ្នាំ និង​៤.​ឈ្មោះ អ៊ូច ស្រី​លក្ខ​ណ័ ភេទ​ស្រី អាយុ​១២​ឆ្នាំ គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​តា​កុល​ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ចំណែក​កុមា​រតោង​ចុង​ឬ​ស្សី​ជាប់ និង​ត្រូវគេ​ជួយសង្គ្រោះ​ជីវិត​បាន​មានឈ្មោះ អ៊ូច វិសាល អាយុ​១០​ឆ្នាំ គឺជា​ប្អូន​របស់​ឈ្មោះ អ៊ូច ស្រី​ល​ក្ខ័​ណ ដែល​បាន​លង់ទឹក​ស្លាប់​ខាងលើនេះ​។ ​ ​

ករណី​កុមារ​ប្រុស​ស្រី​លង់ទឹក​ស្លាប់​ទាំង​៤​នាក់​នេះ សមត្ថកិច្ច​បាន​ស្និដ្ឋានថា​៖ កុមារ​ទាំង​៥​នាក់​បាននាំគ្នា​ទៅ​មុជទឹក​លេង​ទឹក​នៅ​ចំណុចកើតហេតុ អាច​នៅពេលនោះ​មាន​កុមា​រណា​ម្នាក់​រអិល​ជើង​ចូល​ទឹក​ជ្រៅ បណ្តាលអោយ​លង់​ហើយ​ពេលនោះ​កុមារ​ផ្សេងទៀត បាន​ទៅ​ជួយ​គ្នា ទើប​បណ្តាលអោយ​លង់​ទាំងអស់គ្នា​បែបនេះ ដោយឡែក​កុមារា ឈ្មោះ​អ៊ូច​វិសាល បាន​ស្រ​វ៉ា​តោង​ចុង​ឬ​ស្សី​ជាប់ និង​បាន​ស្រែក​អោយគេ​ជួយ​ទើប​រួចខ្លួន​ពី​ការស្លាប់ ។ ​ ​

​សព​កុមា​រទាំង​៤​នាក់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅតាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន នៅក្រោម​សម្រែក​ទ្រហោយំ​ទាំង​ក្តី​សោកស្តាយ អា​លោះ​អាល័យ​ពី​ឪពុកម្តាយ គួរអោយ​រន្ធត់ និង​តក់ស្លុត​យ៉ាង​ក្រៃលែង ដែល​ពីមុនមក​មិន​ដែលមាន​ករណីបែបនេះ ៕

 

2015_10_29p1 (1) 2015_10_29p1 (2)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!