ភ្នំពេញ៖កាលពីរសៀលថ្ងៃទី ១៨ តុលានេះ សិស្សសាលាប៊ែលធី និទ្ទេស A ចំនួន ១៨រូប បានចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ ដែលនឹងត្រូវ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៩-២០២០ នេះ ចំនួន ១. ៧២១នាក់ ក្រោម អធិបតីភាព លោក បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និង និងលោកស្រី ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេសA ទាំង ១៨រូប និងសិស្សជ័យលាភីទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ ឱកាស និងជំរុញ ឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និង គោរពវិន័យសាលាបានល្អ។
លោកបណ្ឌិត អគ្គនាយក និងលោកជំទាវ ក៏បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង ១៨រូប ព្រមទាំង ឧបត្ថម្ភ ថវិកា សម្រាប់ការ ចំណាយផ្សេងៗក្នុងម្នាក់ៗ ២. ០០០ដុល្លារ ជាមួយ គ្នា នេះ ដែរ លោ កគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានសិស្សជាប់និទ្ទេសA ក៏ទទួលបានលិខិតសរសើរ និងថវិកា លើកទឹកចិត្តក្នុងម្នាក់ៗ ១០០ដុល្លារ ផងដែរ ៕