ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

បើកដៃឲ្យទូកវៀតណាមនេសាទខុសច្បាប់នៅស្រុកអង្គរបុរី និងស្រុកបុរីជលសាខេត្តតាកែវ

តាកែវ៖ បទល្មើសនេសាទក្នុងខេត្តតាកែវត្រូវបានគេរាយការណ៍មកថា មានភាពគគ្រឹកគគ្រេង​​សុទ្ធតែទូកវៀតណាមជាច្រើនគ្រឿង ចូលមកធ្វើការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់។ ក្នុងរឿងនេះ អ្នកនេសាទម្ចាស់ស្រុក អំពាវនាវឲ្យមន្ត្រីជំនាញចុះអន្តរាគមន៍ឲ្យបានស្មើរភាព កុំធ្វើការគាបសង្កត់តែខាងពួកគាត់ជាខ្មែរធ្វើការនេសាទតិចទួចបែជាចាប់គ្មានត្រាប្រណី រីឯជនជាតិវៀងណាមបែជាអាជ្ញាធរធ្វើព្រងើយ ដោយសារលាបសក្ការៈទៅវិញ។

ទូកវៀតណាមដែលចូលមកនេសាទបាននេះ ក្រុមអ្នកនេសាទជនជាតិវៀតណាម បានឲ្យដឹងថា ពួកគេបានបង់លុយឲ្យអ្នករត់ការឈ្មោះ កេ ជាជនជាតិវៀតណាមតាមតម្លៃខុសៗគ្នា។

បើតាមការរៀបរាប់ តម្លៃដែលត្រូវបង់រួមមាន៖

– ទូកនេសាទដាក់លបក្តាមបង់លុយ ៧លានដុង

– ទូកដាក់លបប្រើសមួយរយ ហៅលបនរក ឬលបពោះវៀនជ្រូក បង់ ១១លានដុង

– ទូកដាក់បង្កងបង់ ១២លានដុង

– ទូកដាក់ឡុកសៃយ៉ឺនស្បៃមុងខ្នាតតូចបង់ ១៣លានដុង

– ទូកដាក់ឡុកសំណាញ់ក្រឡាញឹក និងសៃយ៉ឺនស្បៃមុងខ្នាតយក្សបង់ ១៥លានដុងក្នុងមួយរដូវ

– របាំងធ្នួសសៃយ៉ឺនស្បៃមុងខ្នាតយក្ស ក្នុងមួយខ្សែៗតាមវែងខ្លីត្រូវបង់លុយឲ្យទៅឈ្មោះ កេ ជាជនជាតិវៀតណាមដែលជាអ្នករត់ការ ក្នុងមួយខ្សែចាប់ពី ១ម៉ឺនដុល្លារ ទៅ ២ម៉ឺនដុល្លារ។

គេមិនដឹងថា លុយដែលបង់ឲ្យឈ្មោះ កេ ដែលជាអ្នករត់ការនោះ ត្រូវបានយកទៅចែកចាយ​បង់បន្ត​ឲ្យអ្នកណានោះទេ។ គេគ្រាន់តែបានបញ្ជាក់ថា ករណីបែបនេះ គឺបានធ្វើជាច្រើនឆ្នាំមកហើយ។

ទូកជនជាតិវៀតណាមរាប់សិបទូក ឆ្លងចូលមកនេសាទដោយប្រើឧបករណ៍សៃយ៉ឺនស្បៃមុង និងសំណាញ់សាច់អួនក្រឡាញឹកខ្នាតយក្ស ដែលមានរបាំងធ្នួសជាច្រើនខ្សែ ក្នុងមួយខ្សែ មានប្រវែងរាប់ ពាន់ម៉ែត្រ ដែលជនជាតិវៀតណាម រាយដាក់នៅក្នុងបឹងចាប់ពីទឹកដី ឃុំគោកធ្លក ស្រុកអង្គរបុរី រហូតទៅ ដល់ ស្រុកបុរីជលសានោះ អាជ្ញាធរ និងមន្ត្រីជំនាញពិតជាធ្វើមិនដឹង ហើយបានមើលរំលង និងបណ្តោយឲ្យ កើតមានជារៀងរាល់ឆ្នាំទៅវិញ។

បទល្មើសនេសាទទាំងនេះ ស្ថិតនៅចំណុច លោកតាក្រហមករហូតដល់បាក់ដៃ កំពង់ក្រសាំង កំពង់អំពិល កំពង់យោលខាងត្បូង និងខាងលិចភ្នំបុរី។  យ៉ាងណាក៏ដោយជុំវិញបញ្ហានេះ សារព័ត៌មានយើងសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនិងអាចធ្វើការបំភ្លឺឲ្យបានច្បាស់លាស់។   fn-2019-10-22-10-46-34-11 fn-2019-10-22-10-46-34-9 fn-2019-10-22-10-46-34-6 fn-2019-10-22-10-46-34-5 fn-2019-10-22-10-46-34-3 fn-2019-10-22-10-46-34-1 fn-2019-10-22-10-46-33-0

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សង្គម, សន្តិសុខ សង្គម, សូមរាយការណ៍

Recent Posts

Bookmark and Promote!