ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការបាក់ស្រុតច្រាំងទន្លេ ក្នុងស្រុកកំពង់សៀម

កំពង់ចាម៖ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពបាក់ស្រុតច្រាំងទន្លេ ក្នុងភូមិសាស្ត្រតាមដងទន្លេ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្កផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងស្ពានមួយកន្លែងផងដែរ។

បន្ទាប់ពីបានចុះពិនិត្យច្រាំងទន្លេនៅភូមិតាមាង ឃុំកោះរការរួចមក លោកអភិបាលខេត្ត បានបន្តដំណើរដឹកនាំ​មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ពានគៀនជ្រៃ ដែលកំពុងប្រឈមផលប៉ះពាល់ នៃការបាក់ស្រុត​ច្រាំង និងបានចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលកំពុងប្រឈមផលប៉ះពាល់លំនៅដ្ឋានជាង ១០គ្រួសារ ត្រូវរុះរើ ដែលនៅអមសងខាងព្រែកគៀនជ្រៃ ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម។

ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើការដំណើរ ឆ្លងកាត់ស្ពាន ហើយរថយន្តធន់ធំ ដឹកធ្ងន់ៗ សូមមេត្តាបើកបរផ្លូវវៀង ដើម្បីចៀសវាងគ្រោះថ្នាក់។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលប្រឈមហើយត្រូវរុះរើលំនៅដ្ឋាន អាចស្នើសុំកងកម្លាំងអាជ្ញារធរចុះជួយ អន្តរាគមន៍បានគ្រប់ពេលវេលាផងដែរ៕fn-2019-10-22-10-19-29-5 fn-2019-10-22-10-19-30-7 fn-2019-10-22-10-19-30-9

 

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!