ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ក្រុមលោក កឹម សុខា ប្រកាសមិនគាំទ្រផែនការផ្តួលរំលំរាជរដ្ឋាភិបាលរបស់ សម រង្ស៉ី ហើយបានហៅក្រុមទណ្ឌិត សម រង្ស៉ី ថា ជាក្រុមហិង្សា

ភ្នំពេញ៖ ក្នុងការផ្តល់បទសម្ភាសដល់គេហទំព័រ The Cambodia Daily ក្នុងពេលថ្មីៗនេះ អតីតអ្នកនាំពាក្យ និងជាអតីតមន្រ្តីជាន់​ខ្ពស់គណបក្សសង្រ្គោះជាតិ លោក យ៉ែម ប៉ុញ្ញារិទ្ធ បានថ្លែងថារហូតមកដល់ពេលនេះ លោក កឹម សុខា នៅតែប្រកាន់គោលការណ៍អហិង្សា ហើយដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោមដំបូលខ្មែរតែមួយ ហើយលោកចាត់ទុកថា ការបង្កហិង្សា ដោយការប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលដោយក្រុមរបស់ លោក សម រង្ស៉ី គឺជាក្រុមហិង្សា និងរឿងបុគ្គលតែប៉ុណ្ណោះ។

លោក យ៉ែម បុញ្ញារិទ្ធិ ​លើកឡើងថា លោក កឹម សុខា តែងតែបញ្ជាក់ពីជំហររបស់លោក ដោយប្រកាន់​គោលការណ៍ ទីក្រុងប៉ារីស គឺគោលការណ៍គោរពសិទ្ធិមនុស្ស និងគោលការណ៍អហិង្សា ដូច្នេះអ្វីដែល​លោកតែងតែងលើកឡើង មានការបញ្ជាក់ជំហរ និងគោលដៅច្បាស់លាស់ គឺដោះស្រាយដោយសន្តិវិធី អហិង្សា ហើយរស់នៅក្រោមដំបូលខ្មែរតែមួយ។

លោកបន្ថែមថា «យើងមិនចង់មានការរើសអើង ផាត់ក្រុមនេះក្រុមនោះ មានឯងអត់អញ មានអញអត់ឯង មិនមែនជាទស្សនៈរបស់ លោក កឹម សុខាទេ»។

ការចេញមកបញ្ជាក់ជំហររបស់ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។

ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឱ្យដាក់រាជថែមទៀត។

លោក យ៉ែម បុញ្ញឫទ្ធិ បានហៅសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនាពេលនេះ គឺអនុវត្តខុសនឹងគោលជំហររបស់គណបក្សដែលកំណត់រួមគ្នាតាំងពីដើមមក។

ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

fn-2019-10-22-07-51-40-0 fn-2019-10-22-07-58-01-0

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!