ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

កម្ពុជា-ចិន នឹងរៀបចំធ្វើសមយុទ្ធនាគមាសរវាងកងទ័ពទាំងពីរម្តងទៀតនៅឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប្រតិភូក្រុមការងាររៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិនប្រចាំភាគខាងត្បូង ដឹកនាំដោយលោកវរសេនីយ៍ឯកពិសេស ចាង យ័ន សុង នៅព្រឹកថ្ងៃទី២៣ ខែតុលា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា

ជាការល្អសម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២០គួរជ្រើសរើសយកទីលានបាញ់គ្រាប់ពិតតេជោសែន ក្នុងស្រុកជុំគីរី ខេត្តកំពត របស់កងពលតូចលេខ៧០ ដូចដែលបានរួមគ្នាធ្វើពីរឆ្នាំមុនៗ ព្រោះទីតាំងនោះមានទីលានស្រាប់ និងកន្លែងស្នាក់នៅស្រាប់។

ប្រធានគណៈកម្មការរៀបចំសមយុទ្ធនាគមាសឆ្នាំ២០២០កម្ពុជា-ចិន បានបន្តថា ទីលានថ្មីរបស់​កងពលតូចទ័ពពិសេសឆត្រយោងលេខ៩១១ ដែលក្រុមការងារជំនាញទាំងពីរ បានចុះទៅពិនិត្យមើលនោះ យើងនឹងរួមគ្នាបន្តសិក្សាស្រាវជ្រាវ និងកសាងទីតាំងថ្មីនោះ សម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខទៀត ព្រោះទីតាំងថ្មីនេះ ក៏ពុំទាន់បានកសាងនូវអ្វីនៅឡើយទេ។

ជាការឆ្លើយតប លោកវរសេនីយ៍ឯកពិសេស ចាង យ័នសុង ជំនួសមុខឱ្យប្រតិភូក្រុមការងារ​រៀបចំសមយុទ្ធនាគមាស ឆ្នាំ២០២០ កងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន លោកបានសម្ដែងនៅការអរគុណ ចំពោះនាយឧត្តមសេនីយ៍ ដែលជាប្រធានគណៈកម្មាធិការរៀបចំ សមយុទ្ធនាគមាស ឆ្នាំ២០២០ របស់ភាគីកងទ័ពកម្ពុជា បានផ្ដល់ពេលវេលាដ៏សមគួរមួយ អនុញ្ញាតឱ្យក្រុមការងាររបស់លោក បានចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ អំពីរបៀបរៀបចំនៃសមយុទ្ធនាគមាសសម្រាប់ ឆ្នាំ២០២០ ខាងមុខនេះ ឱ្យមានភាពរលូន នឹងទទួលបានជោគជ័យដូចបណ្ដាឆ្នាំកន្លងមក។

លោក ចាង ​លើកឡើងថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើទស្សនកិច្ចសិក្សា ដើម្បីរៀបចំសមយុទ្ធលើកនេះ ក្រុមការងាររបស់ភាគីកងទ័ពរំដោះប្រជាជនចិន ដោយមានកិច្ចសហប្រតិបត្តិការដ៏ល្អ ពីក្រុមការងាររៀប​ចំសមយុទ្ធរបស់ភាគីកម្ពុជា យើងបានចុះទៅសិក្សាឱ្យកាន់តែច្បាស់លាស់ នៅទីលានបាញ់គ្រាប់​ពិតរបស់​កងពលតូចលេខ៧០ នៅឯស្រុកជុំគីរី ខេត្តកំពត៕

fn-2019-10-23-12-44-05-0 fn-2019-10-23-12-44-21-0 fn-2019-10-23-12-44-21-6

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, ព័ត៌មានអន្តរជាតិ, សូមរាយការណ៍

Recent Posts

Bookmark and Promote!