ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

រដ្ឋមន្ត្រីព័ត៌មាន ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ស្តីពីវិស័យព័ត៌មាន ក្រោមប្រធានបទ «អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានស្នើសុំឲ្យមន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវរួមគ្នាធ្វើការងារផ្នែកព័ត៌មានឲ្យបានសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងវាយលុកយ៉ាងខ្លាំង នាំឲ្យជះឥទ្ធពលអាក្រក់ដល់សង្គមជាតិ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាក្រសួង-ស្ថាប័ននានា អភិបាលរងរាជធានី-ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន យល់ឃើញថា អ្នកនាំពាក្យអសកម្មដោយសារមូលហេតុខ្លួនឯងផ្ទាល់ ពោលដោយសារខ្វះព័ត៌មានក្នុងការនាំពាក្យ ឬខ្វះកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ នៅក្នុងក្រសួង ឬស្ថាប័នរបស់ខ្លួន។

លោកថ្លែងថា ទោះបីជាយ៉ាងណា ប្រសិនបើមិនផ្តល់ព័ត៌មានឲ្យអ្នកដែលចង់ដឹងព័ត៌មាន ឬមិនផ្តល់ដំណឹងដល់អ្នកព័ត៌មានទេ អ្នកនាំពាក្យរូបនោះនឹងត្រូវទទួលទោសទណ្ឌ បន្ទាប់ពីច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកថា អ្នកធ្វើជាមន្ត្រីផ្នែកព័ត៌មាន ឬធ្វើជាអ្នកនាំពាក្យសម្រាប់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ត្រូវតែមានសកម្មភាពឲ្យសកម្ម ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។

លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន យល់ឃើញថា អ្នកនាំពាក្យអសកម្ម គឺបណ្តាលមកពីក្រសួង ឬស្ថាប័នទាំងមូលអសកម្មតែម្តង។ ស្ថាប័នទាំងមូលអសកម្ម ដោយសារមិនបានធ្វើប្រតិភូកម្មអំណាច ផ្នែកព័ត៌មាននៃស្ថាប័ននោះសម្រាប់អ្នកនាំពាក្យឲ្យបានល្អ៕

fn-2019-10-23-11-51-13-0 fn-2019-10-23-11-51-13-1 fn-2019-10-23-11-51-13-2

 

 

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!