ប្រទេសថៃ៖ កាលពីជាង ៣ខែមុន ស្តេចថ្មីៗ Maha Vajiralongkorn បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយព្រះអង្គ បានតែងតាំងស្នំឯកជាផ្លូវការ លើកដំបូង មិនធ្លាប់មាន ក្នុងរយៈ ៤ជំនាន់ស្តេចកន្លងមក ។ ការតែងតាំងស្នំឯងបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏មានរឿងអាស្រូវ កើតឡើង ដោយស្នំឯក ចង់បានតំណែងជា អគ្គមេហេសី។
គម្រោងកម្ចាត់មហាសី បានរៀបចំយ៉ាងល្អិតល្អន់ ដោយមានមន្ត្រីជាច្រើនរូបចូលរួមផងដែរ ក្នុងនោះមានទាំងមេទ័ពរាជវាំង ។ ទាំងនោះហើយបានជាស្តេចថៃ សម្រេច ដកតំណែងទាំងអស់ របស់អគ្គមេហេសី មេទ័ពរាជវាំង ហើយពេលនេះ មន្ត្រីជាន់ខ្ពស់ ៦រូបទៀត ក៏ត្រូវបាត់តំណែង ។
ព្រះមហាក្សត្រថៃ បានសម្រេច ដកតំណែងមន្ត្រី ៦រូបទៀតនៅក្នុងរាជវាំង បន្ទប់ពីមេទ័ព និង ស្នំឯក ។ នេះជាការកែទម្រង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរាជវាំងថៃ ក្រោយពេលរកឃើញថា ស្នំឯកបានឃុបឃិតជាមួយ មេទ័ពវាំង ដើម្បីផ្តួលរំលំព្រះមហេសី និងមានសកម្មភាពមិនស្មោះត្រង់ជាមួយ ព្រះមហាក្សត្រ ។
ស្តេច Rama ទី ១០ Maha Vajiralongkorn បានចេញរាជបញ្ជារដកតំណែង មន្ត្រី៦រូប ក្នុងរាជវាំង កាលពីថ្ងៃទី ២៣ ខែតុលា ។ ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររាជវាំង Ratchakitcha ។ មន្ត្រី ៦រូបដែលបានដកតំណែងថ្មីៗនេះ មាន ស្ត្រីពីរ រូប ថ្នាក់វរៈសេនីយ៍ និងឧត្តមសេនីយ៍ មួយរូបផងដែរ ។ តាមរាជបញ្ជា ឧត្តមសេនីយ៍ ប៉ូលិសរាជវាំង Sakolket Chantra មានសកម្មភាព បំពានច្បាប់ និងប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ចំណែកអ្នកផ្សេងទៀត ក៏រងការចោទប្រកាន់ដូចគ្នា ។
កាលពីថ្ងៃទី ២១ខែតុលា ស្តេច Rama ទី ១០ ក៏បានដកតំណែងមេទ័ព Arshawin Sawetseniក្រោយប៉ុន្មានម៉ោង ដែលដកតំណែងស្នំឯក Sineenat Wongvajirapakdi។
ការដែលស្នំឯកត្រូវដកហូតតំណែង ដោយសារតែមានសកម្មភាព ប្រឆាំង មិនស្មោះត្រង់ លោភលន់ ក្រោយព្រះមហាក្សត្រ តែងតាំង ព្រះអគ្គមហេសី Suthida ។ ស្នំឯក ចង់បានតំណែង ជាអគ្គមេហេសី ទើបមានសកម្មភាព ក្បត់បណ្តាលឲ្យបណែងតែម្តង៕