ខេត្តសៀមរាប៖ ស្ត្រីពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះបានរកឃើញថា បានជាប់ពាក់ព័ន្ធបទល្មើសនាំគ្រឿងញៀនចំនួន ២៧,៣០ គីឡូក្រាម បម្រុងនាំយកទៅប្រទេសហ្វីលីពីន។ នេះបើតាមការអោយដឹងពី លោក អ៊ុំ អមរា ស្នងការរងនគរបាលខេត្ត សៀមរាបទទួលផែនបទល្មើសគ្រឿងញៀននៅថ្ងៃនេះ។
លោកបញ្ជាក់ថា មន្ត្រីគយ និងរដ្ឋាករ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនខាងលើពេលជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះ នៅវេលាម៉ោងប្រមាណជាង១០យប់ថ្ងៃទី២៤ ខែតុលានេះ នៅស្ថានីយ៍ចេញដំណើរ ក្នុងអាកាស យានដ្ឋានអន្តរជាតិសៀមរាប ។
គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរ ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ។
ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរឆ្ពោះចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕