កំពង់ស្ពឺ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកឧដុង្គ បានចាប់បង្ក្រាបអ្នកលេងល្បែងអាប៉ោងនៅស្រុកឧដុង្គ ឃាត់ខ្លួនបាន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការអោយដឹងពីសមត្ថកិច្ចនៅថ្ងៃនេះ។
សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃអង្គារ ទី២២ ខែ តុលានេះ វេលាម៉ោង ១៤:០០ នាទី កម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកឧដុង្គ ក្រោយពីទទួលបានសេចក្ដីរាយការណ៍របស់ពលរដ្ឋល្អ លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកបានដឹកនាំកម្លាំងចុះប្រតិបត្ដិការបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) នៅចំណុចភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់បានមុខសញ្ញា៣នាក់៖
១.ឈ្មោះ ហេង អុល ភេទប្រុស អាយុ៥៦ឆ្នាំ នៅ ភូមិចុងបឹង ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ឈ្មោះ សូត សយ ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិត្រពាំងគោ ឃុំចាន់សែន ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។ ៣. ឈ្មោះ ឃុយ ធា ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិ ត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧុង្គ ខេត្តកំពង់ស្ពឺ។
សម្ភារៈដកហូតបានរួមមាន៖ ចានទ្របាញ់អាប៉ោង ១ មេអាប៉ោង ១ លុយខ្មែរ ១ លានរៀល លុយដុល្លារ ១៦៦ ដុល្លារ ទូរស័ព្ទ ចំនួន ៤គ្រឿង ម៉ូតូ C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០០៨ លេខកំពង់ស្ពឺ 1B-0787 ម៉ូតូ គុបជ្រុង ពណ៌ ទឹកប៊ិច លេខកំពង់ស្ពឺ 1G-8855៕