ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

ព្រះមហាក្សត្រថៃនឹងដកតំណែងមន្ត្រីវាំងដែលធ្វើការមិនបានល្អ និងគ្មានភាពស្មោះត្រង់ជាច្រើនរូបទៀត ​

បាងកក៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា នេះ។ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានបណ្ដេញមន្ត្រីវំាង ០៤នាក់បន្ថែមទៀតនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន ។ ​

ប្រភពពីព្រះរាជវាំងថៃ មន្រ្តីវាំងទាំង ០២រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា ។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។

គួរំលឹកថា កាលពីសប្ដាហ៍មុនព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។

ការដកតំណែងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយព្រះអង្គដកហូតតំណែង និងឋានៈទាំង​អស់​របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នក​ម្នាង​ត្រូវបានគេ​រកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួនឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។

កាលពីខែកក្កដាកន្លងទៅ គឺរយៈពេលពីរខែបន្ទាប់ពីព្រះបាទ Maha Vajiralongkorn ត្រូវបានអភិសេក​ជាព្រះមហាក្សត្រថៃតាមប្រពៃណី ទ្រង់បានតែងតាំងអគ្គមហេសី ព្រះនាម សុធីតា (Suthida) ជាផ្លូវការ។ បន្ទាប់មកទៀតព្រះមហាក្សត្រថៃក៏បានប្រទានគោរមងារជា ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ដែលមិនបានប៉ុន្មានខែផង ក៏ត្រូវបានទម្លាក់ពីតំណែងវិញទាំងអស់៕fn-2019-10-30-09-52-16-0 fn-2019-10-30-09-52-16-1 fn-2019-10-30-09-52-17-3

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!