ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

បណ្តុះបណ្តាល​ស្តីពី​និតិ​វិធី​ប្រតិបត្តិការ និង​ក្រមសីលធម៌ របស់​នគរបាល​ចរាច​រណ៍​ផ្លូវគោក

ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ធូ អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្នើអោយ​មន្ត្រីក្រោមឱវាទ ប្រកាន់​នូវ​ក្រមសីលធម៌​អោយបាន​ខ្ជាប់ខ្ជួន​ខណៈពេល​កំពុង​បំពេញភារកិច្ច បើទោះបី​បុគ្គល​ល្មើសច្បាប់​ជា​ប្រជារាស្ត្រ​ធម្មតា ឬ​អ្នកមានអំណាច​ក៏ដោយ​។​ ​

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​ថ្លែង​បែបនេះ​នៅក្នុង​វគ្គប​ណ្តុះ​បណ​ញ​តា​ល​ស្តីពី​និតិ​វិធី​ ប្រតិបត្តិការ និង​ក្រមសីលធម៌ របស់​នគរបាល​ចរាច​រណ៍​ផ្លូវគោក កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី លោក​វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួល​ការងារ​សណ្តាប់ធ្នាប់​សាធារណៈ លោកនាយ​នាយរង​ការិយាល័យ​សណ្តា​ប់​ធ្នាប់ លោកនាយ នាយរង​ផ្នែក លោក​អធិការរង​នាយផ្នែក​ទទួល​ការងារ​សណ្តាប់ធ្នាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡុង ធូ បាន​ណែនាំ​ដល់​មន្ត្រីនគរបាល​ជំនាញ​ចរាចរណ៍ ទាំងអស់​ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ហើយ​អោយ​មន្ត្រី​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ដែល​អាច​បង្ក​ការ​ គ្រោះ​ថ្នា​ចរាចរណ៍ ដូចជា​រថយន្ត​សណ្តោង រថយន្ត​ដឹក​អ្នកដំណើរ រថយន្ត​ដឹក​កម្មករ រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែល​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ ដឹក​លើស​ទម្ងន់ ។​ល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បញ្ចាក់​បន្ថែមថា សូមអោយ​មន្ត្រីនគរបាល​ជំនាញ​ចរាចរណ៍​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ស្តាប់ បទ​បង្ហាញ របស់​លោកគ្រូ​បង្គោល និង​មាន​ក្រមសីលធម៌ ពេល​ចុះ​បំពេញការងារ​ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​អោយបាន​ត្រឹមត្រូវ គោរព​ពេលវេលា​បំពេញការងារ គោរព​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ។​

សូម​រំលឹកថា គិត​ត្រឹម​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ខេត្ត​ព្រះសីហនុ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៨៦​ករណី (​ជនបរទេស​៣១​ករណី​) មានការ​កើនឡើង​១៧​ករណី​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​៩​ខែ​ដើមឆ្នាំ​ដូចគ្នា​មាន ​ត្រឹម​១៦៩ ករណី​ប៉ុណ្ណោះ ក្នុងនោះ​បង្ក​អោយ​មនុស្ស​ស្លាប់​ចំនួន​៦១​នាក់ ស្រី​១១​នាក់ រងរបួស​២៩៥​នាក់ ស្រី​៦៦​នាក់ និង​របួសធ្ងន់​ចំនួន​១៧២​នាក់ ស្រី​៣៣​នាក់ ខូចខាត​រថយន្ត​១១០​គ្រឿង ខូចខាត​ម៉ូតូ​ចំនួន​១៩៨​គ្រឿង ខូចខាត​កង់​ចំនួន​០១​គ្រឿង​៕

 

2015_10_30p1 (1) 2015_10_30p1 (2) 2015_10_30p1 (3)

Share Button
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!