លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

ចៅសង្កាត់ទន្លេបាសាក់ជំរុញឲ្យយុវជនជំនាន់ថ្មីគោរពច្បាប់ចរាចរណ៍ឲ្យបានច្រើន

ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃអនុវិទ្យាល័យសុធារស លោក ខាត់ ណារិទ្ឋ បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ធ្វើយ៉ាងណាត្រូវតែខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ និងមិត្តល្អ សំខាន់ជាងនេះទៅទៀត ត្រូវមានចិត្តតស៊ូ ក្នុងនាមជាយុវជន។

ក្រៅពីការផ្តាំផ្ញើអំពីការសិក្សា លោក ខាត់ ណារិទ្ឋ ក៏បានអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ ត្រូវតែនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេសគឺត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូ និងដាក់ខ្សែក្រវ៉ាត់ជានិច្ច ពេលបើកបររថយន្ត ហើយក៏អំពាវនាវឲ្យយុវជនទាំងអស់ ត្រូវតែឃ្លាតឆ្ងាយពីគ្រឿងញៀន ដែលជាប្រភពនៃការបំផ្លាញអនាគត ធ្វើបាត់បង់ការសិក្សា ឃ្លាតឆ្ងាយពីគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះដែរ លោក ខាត់ ណារិទ្ឋ ក៏បានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលមានស្នាដៃ ចំនួន៩នាក់ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀល អមដោយលិខិតសរសើរ១សន្លឹក, សិស្សជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នៃអនុវិទ្យាល័យ១៥នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល សៀវភៅ៥ក្បាល ប៊ិច២ដើម បន្ទាត់១ដើម និងសិស្សបឋមសិក្សា៦៣នាក់ ក្នុងម្នាក់ៗថវិកា២,០០០រៀល សៀវភៅ ២ក្បាល ប៊ិច២ដើម បន្ទាត់១ដើម៕

 

fn-2019-11-02-08-27-15-3 fn-2019-11-02-08-27-15-2 fn-2019-11-02-08-27-15-1

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!