លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

រាយការណ៍ជាបន្ទាន់បើមានអ្នករត់ការទាលុយជាថ្នូរក្នុងការបានក្របខណ្ឌកងទ័ពជើងគោក

ភ្នំពេញ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក បានសេចក្តីជូនដំណឹងស្តីពី ការទប់ស្កាត់ភាពមិនប្រក្រតី នៅក្នុងដំណើរការជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។

សេចក្តីជូនដំណឹងរបស់កងទ័ពជើងគោកកាលពីថ្ងៃទី១ ខែវិច្ឆិកា បានអោយដឹងថា ដើម្បីផ្តល់ឱកាសប្រកបដោយតម្លាភាព និងយុត្តិធម៌ដល់យុវជនទូទៅក្នុងការដាក់ពាក្យចូលបម្រើកងយោធពលខេមរភូមិន្ទ ជាពិសេសចូលរួមទប់ស្កាត់ក្នុងករណីមានបុគ្គលមួយចំនួនឆ្លៀតឱកាស កេងចំណេញ សាធារណជន ជាពិសេសយុវជន ដែលមានបំណងចូលបម្រើការងារជាយោធិនក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ត្រូវរាយការណ៍ជាបន្ទាន់ ដោយផ្ទាល់តាមទូរស័ព្ទលេខ 081319662 /081 319 688/ 099 306 162 / 099 253 677 /097 5 920 420/ 097 5 920 189។

គណៈកម្មការ ធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា «រាល់ការស្ម័គ្រចិត្តដាក់ពាក្យសុំបម្រើការងារក្នុងក្របខ័ណ្ឌកងទ័ពជើងគោក គឺមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ឡើយ។ រាល់បុគ្គលដែលប្រព្រឹត្តខុសនឹងគោលការណ៍ខាងលើនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

ក្នុងសេចក្តីជូនដំណឹងនោះ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អាណាព្យាបាល និងបេក្ខជនទាំងអស់ ដែលសហការគាំទ្រដល់ដំណើរការជ្រើសរើសនេះឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់៕

fn-2019-11-02-17-40-11-0

Share Button
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សូមរាយការណ៍

Recent Posts

Bookmark and Promote!