លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

ពិធីករ​ព័ត៌មានហង្សមាសលោក​ទូច សុ​ខៈ ​ផ្សាយ​ព័ត៌មាន​ផ្ទះ​ខ្លួនឯង តែ​មិនដឹងថា​ភ្លើងឆេះផ្ទះ ជា​ផ្ទះរបស់​ខ្លួន

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៥ វិច្ឆិកា ២០១៩​នេះ លោក​ទូច សុ​ខៈ ពិធីករព័ត៌មានទូរទស្សន៍ហង្សមាស បានសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “​ផ្ទះ​កំសត់​! ទម្រាំ​ទិញ​ផ្ទះ​នេះ​បាន ខ្ញុំ​បាន​ឆ្លងកាត់​បន្ទប់​ជួល​៤​កន្លែង រួមមាន ជាន់​ទី​បួន​ម្ដុំ​អូ​ឫស្សី ខាងកើត​វត្ត​សន្សំ​កុសល ម្ដុំ​បឹងត្របែក​ខាងត្បូង និង​នៅ​លើ​បឹងទំពន់​ជាប់​ផ្លូវ​៣៧១​។ ក្រោយមក ពីរ​នាក់​ប្ដី​ប្រពន្ធ​បានសម្រេច​ចិត្ត​ខ្ចីលុយ​ធនាគារ ដោយ​បង់​រំ​លោះ​រយៈពេល​ជាង​១០​ឆ្នាំ​ទិញ​ផ្ទះ​នេះ​ក្នុងតម្លៃ​២៥០០០​ដុល្លារ​”​។

ដោយចិត្តស្រងេះស្រងោច លោកសុខៈលើកឡើងថា  “​គិតថា ចាំ​ធូរធារ​បន្តិច​នឹង​ជួសជុល​ឱ្យ​ប្រសើរ​បន្តិច​ទុកជា​អនុស្សាវរីយ៍ ដឹងអី​ត្រូវ​រងគ្រោះ​ដោយ​អណ្ដាតភ្លើង​។ ពេល​វា​ឆេះ​ខ្ញុំ​មិនបាន​នៅ​កន្លែងកើតហេតុ​ទេ ដោយ​កំពុង​ផ្សាយ​ព័ត៌មាន​នៅ​ទូរទស្សន៍​។ អ្វីដែល​សឹង​មិន​ជឿ គឺ​ផ្សាយ​ព័ត៌មាន​ផ្ទះ​ខ្លួនឯង តែ​មិនដឹងថា​ជា​ផ្ទះ​ខ្លួនឯង​! “

​បើតាម​របាយការណ៍រ​បស់​នគរបាល​ជំនាញ​ថា នៅវេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​អគ្គីភ័យ​មួយកន្លែង​កើតឡើង​នៅផ្ទះ​លេខ​១២៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​២០២ ក្រុមទី​២ ភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី ។​ម្ចាស់ផ្ទះ​រង​ឈ្មោះ អ៊ុច សុខ​ហេង ភេទ​ស្រី អាយុ​៧២​ឆ្នាំ មុខរបរ​ជរា​នៅផ្ទះ ។ ផ្ទះ​រងគ្រោះ​ធ្វើ​អំពី​ថ្ម​ក្រោម​ឈើ​លើ ប្រក់​ស័ង្កសី ទំហំ ៦​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​ខាងលើ បាន​ឆេះ​បំផ្លាញ​ផ្ទះ​២​ខ្នង​ទាំងស្រុង និង​រោល​ជញ្ជាំង​ផ្ទះ​ដែល​នៅក្បែរ​ខាង​អស់​ចំនួន​២​ខ្នង តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស ទេ។

078f67e0-bf7e-41fb-8b46-12e4b54dc10f 4515b9ff-ea74-49d5-9a2e-8904d625c978 86867dbb-6d36-43cb-a75e-20e0fde5e957 Capturedsfe-1

Share Button
Filed in: ព័ត៌មានថ្មីៗ, អគ្គិភ័យ

Recent Posts

Bookmark and Promote!