លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

ដោយសារជំងឺប៉េសជ្រូកធ្វើឲ្យទីផ្សារវៀតណាមខ្វះសាច់ជ្រូករាប់រយតោន

ហាណូយ៖ តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានឲ្យដឹងថា វៀតណាមប្រហែលជាត្រូវខ្វះខាត បរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever ឬ AFS)។

លោកភុង ឌុចទៀន (Phung Duc Tien) អនុរដ្ឋមន្រ្តីកសិកម្មវៀតណាម នាថ្ងៃអង្គារនេះបានប្រាប់ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានបណ្តាលឲ្យសត្វជ្រូកនៅវៀតណាមងាប់សរុបជិត ៥.៩លានក្បាល ឬស្មើនឹងសាច់ជ្រូក ៣៣៧,០០០តោន។

យោងតាមលោក Tien តម្លៃមធ្យម នៃសាច់ជ្រូកស្រស់ក្នុងប្រទេសវៀតណាម បានកើនដល់ចន្លោះ ៦០,០០០-៦៧,០០០ដុង (២.៦-២.៩ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយនៅតាមតំបន់ខ្លះទៀតតម្លៃបានលោតដល់ ៧៥,០០០-៨០,០០០ដុង (៣.៣-៣.៥ដុល្លារ) ដែលពិតជាតម្លៃកើនឡើងខ្ពស់មិនធ្លាប់មាននោះឡើយ។

គួរជម្រាបថា កំឡុងការបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក វួង ឌិញហឺ (Vuong Dinh Hue) បានទទូចដល់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការគណនាឲ្យបានដិតដល់ អំពីការខ្វះខាតនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស ហើយនិងពិចារណាលើការនាំចូលសាច់ជ្រូក បន្ថែមពីបរទេស ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រងការកើនឡើងតម្លៃនៃសត្វជ្រូក និងកាត់បន្ថយអតិផរណា។​

fn-2019-11-19-17-54-18-0 fn-2019-11-19-17-54-18-2

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!