ចាងហ្វាងការផ្សាយ លោក ភិន ម៉ារ៉ា / ការិយាល័យនិពន្ធ ៖ 012 78 88 46 / 015 720 926
ព័ត៌មាន​ថ្មី
- ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍​ប្រតិភូ​អនុព័ន្ធ​នគរបាល​ភូមិន្ទ​ថៃ ប្រចាំ​ស្ថានទូត​ថៃ​! - អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ - ធ្លាយរឿងអំពើពុករលួយនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រធានមន្ទីរធ្វើរាយការណ៍ក្លែងក្លាយចាយលុយរដ្ឋរាប់សិបលាន - ពេលមានរឿងពលរដ្ឋទៅពឹងប៉ូលិសតែបើប៉ូលិសសំគិះអញ្ចឹងទៅពឹងនណា?  អធិការស្រុកបាភ្នំ ដោះលែងជនសង្ស័យរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ បានសម្រេចដល់៥ដង - នណាហ៊ានបិទ? បើមេនគរបាលព្រហ្មទណ្ឌផ្កាយ៣បើកកន្លែងល្បែងក្បែរសាលាខណ្ឌ៧មករាអញ្ចឹងនោះ - លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក - សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស - ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល - ក្លឹបអ្នកកាសែតកម្ពុជា៖ អ្នក​សារព័ត៌មាន​ចំនួន​៩៥រូប​ មក​ពី​​៦៧អង្គភាពអនុម័ត​សេចក្តី​ថ្លែ​ង​ការណ៍​រួ​មក្រោម​ប្រធា​ន​​បទ​ ” ប្រព័ន្ធផ្សព្វផ្សាយព័ត៌​មានកម្ពុជាក្នុងយុ​គ​សម័​យ៤​.០ ” - ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ

បញ្ជូន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​រួមជាមួយ​ថ្នាំ​៣​កញ្ចប់​ទៅ​សាលាដំបូង​ខេត្ត​

ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ក្នុង​បទ រក្សាទុក ចែកចាយ ជួញដូរ​គ្រឿងញៀន ចំនួន​០៧​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូ​មិច​០១ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង កាលពី​វេលា​ម៉ោង​១៤ និង​១៥​នាទី រសៀល​ថ្ងៃទី​២១​តុលា​នេះ​ផងដែរ​។​ ​ ​

លោក​ឧ​ត្ត​ម​សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បាន​បង្ក្រាប​ ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​បុរស​7​នាក់​ត្រូវ​បាប​ឃាត់ខ្លួន​ជាមួយនឹង​វត្ថុតាង​ មួយចំនួន​នៅវេលា​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥​។

ជនសង្ស័យ​០៧​នាក់​ឈ្មោះ​ទី​១.​អៀ វ​ឌ្ឍ​នា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​មុខរបរ​អ្នក​លាងចាន តាម​រោងការ លំនៅ​បច្ចុប្បន្ន​ភូមិ​០១​សង្កាត់​លេខ​០២ ក្រុង ខេត្ត​ព្រះសីហនុ​។​២.​ហ៊ឹម ធារ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​ព្រូឡាន លំនៅ​បច្ចុប្បន្ន ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។​៣.​កង ពុ​ទ្ឋា​រី ភេទ​ប្រុស​២៦​ឆ្នាំ​មុខរបរ​ជាង​ទូរស័ព្ទដៃ លំនៅ​បច្ចុប្បន្ន​ភូមិ​០៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ​។​៤.​អឿន រិ​ទ្ឋ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​រៀន​ធ្វើ​ម្ហូប​នៅ​ម្លប់​តាប៉ាង​លំនៅ​បច្ចុប្បន្ន​ភូមិ​០​ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។ ៥.​គង់ កីឡាកាស​ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ទី​នៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ទី​៦​ឈ្មោះ ទឹម ចំ​រ៉ុង ភេទ ប្រុស អាយុ​៣១​ឆ្នាំ ទី​៧​ឈ្មោះ លឹម មក​រ៉ា ភេទ ប្រុស​អាយុ​២៤​អ្នក​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​ភូមិ​០២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។

បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​-​ម្សៅ​ស​ថ្លា​ ចំនូ​ន​០៣​កញ្ចប់​-​ថង់​វិច​ខ្ចប់​ចំនួន​២៧ -​ទុ​យូ​សំរាប់​ជក់​ចំនួន​០៥ ១-​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង -​ម៉ូតូ​ចំនួន​២​គ្រឿង និង ប្រាក់រៀល​ចំនួន​៣១៥០០​ត្រូវ​ដកហូត​៕

 

2015_10_21p1 (1) 2015_10_21p1 (2)

Share Button
Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!