ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សាលាស្រុកអូរាំងបានរៀបចំពិធីផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យយ៉ាងតក់ក្រហល់ដោយសាមីខ្លួន(ស្មៀនចាស់)មិនបានដឹងនិងជ្រាបជាព័ត៌មានជាមុនឡើយ។
មេឃុំសែនមនោរម្យអ្នកស្រី ត្វាន់ ត្រែល បានអោយដឹងថា ការផ្លាស់ប្តូរស្មៀនឃុំនេះ គឺខាងចៅហ្វាយស្រុក ប្រជុំក្រុមប្រឹក្សាស្រុក ជាអ្នកសំរេចធ្វើការផ្លាស់ប្តូរ។ អ្នកស្រីមេឃុំមិនបានដឹងថា មានការផ្លាស់ប្តូរលឿនយ៉ាងដូចច្នេះនោះទេ អ្នកស្រីធ្លាប់ធ្វើការស្នើរសុំថា បើផ្លាស់ប្តូរសូមផ្លាស់ប្តូរនៅដើមឆ្នាំ២០២០ទើបជាការល្អ ពីព្រោះ ស្មៀនចាស់ ក៏មិនមានទោសកំហុសណាមួយ ដែលគួរអោយផ្លាស់ប្តូរ ភ្លាមៗនោះដែរ។
រីឯលោកច្រូត ឃន ជំទប់ទី១ ឃុំសែនមនោរម្យវិញ បានអះអាងថា រូបគាត់ក៏អត់បានដឹងច្បាស់លំអិតដែរជុំ វិញរឿងនេះ។លោកថា ការផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យនេះពិតជាមានការផ្លាស់ប្តូរលឿនពេក ដោយមិនបានស៊ីបអង្កេតអោយច្បាស់ជាមុនសិន ម្យ៉ាងទៀតស្មៀនឃុំចាស់គាត់ក៏មិនមានកំហុសដែលត្រូវតែដោះដូរភ្លាមៗនោះដែរ ហើយបើទោះជាមានកំហុសខ្លះ ក៏ត្រូវឆ្លងកាត់មេឃុំធ្វើការអប់រំកែប្រែមួយដង រឺ២ដងសិន បើនៅតែមិនកែប្រែទើបបញ្ជូនរបាយករណ៍ទៅថ្នាក់លើ តែនេះមិនមានទេ។
ជុំវិញបញ្ហាការផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យនេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំង បានមានការងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីនៅសុខៗត្រូវផ្លាស់ប្តូរស្មៀនឃុំ យ៉ាងតក់ក្រហល់បែបនេះ។
ជុំវិញការផ្លាស់ប្តូរស្មៀននេះ ប្រភពព័ត៌មានបានអោយដឹងថា លោកសៀកមុន្នី ដែលជាចៅហ្វាយស្រុកអូររាំង បាននិយាយាថា សាលាស្រុកខ្វះមន្ត្រីធ្វើការទើបតម្រូវអោយមានការផ្លាស់ប្តូរ យកស្មៀនចាស់មកបម្រើការងារនៅសាលាស្រុកវិញ។
ហេតុនេះសុំសួរថា បើសាលាស្រុកខ្វះមន្ត្រីបម្រើការងារ ហេតុអ្វីត្រូវដកស្មៀនចាស់ទៅបម្រើការងារនៅសាលាស្រុក ឯមន្ត្រីស្រុកបែជាមកធ្វើការងារជាស្មៀនទៅវិញ? បើធ្វើបែបែបនេះមានន័យថា សាលាស្រុកនៅតែខ្វះមន្ត្រីធ្វើការដដែលហ្នឹង រឿងនេះមិនស្រូលទេ ប្រហែលជាមានអ្វីលាក់បាំងច្រើនជាងនេះទៀតសូមសម្តេចក្រឡាហោម ស ខេង ជួយពិនិត្យតាមដានមើលបញ្ហាមិនប្រក្រតីនេះផង។