លោក ភិន ម៉ារ៉ា ចាងហ្វាងការផ្សាយ Tel: 012 7888 46 / និពន្ធនាយករង លោក ហែម ម៉ាប់ Tel: 012 23 89 27​
ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 012 7888 46 Email: pppress8@gmail.com

​រដ្ឋបាល​សាលាក្រុងភ្នំពេញរងបណ្តឹងពលរដ្ឋ​​ថាតែងឲ្យមន្ត្រី​មក​រំលោភ​ដី​ពួកគាត់ទៅ​ពុះ​ជា​ឡូត៍​លក់

​ភ្នំពេញ​៖ រដ្ឋបាលសាលាក្រុងភ្នំពេញត្រូវបានប្រជាពលរដ្ឋ៨ គ្រួសារប្តឹងថា តែងតែឲ្យមន្ត្រីមករំលោភយកដីពួក គាត់ជាប្រជាពរដ្ឋយកទៅពុះដីឡូត៍លក់ដោយមិនគិតថា អ្នកណាមានដីនៅឬអត់នោះទេសំខាន់ទង្វើរនេះហាក់មិនសមស្របតាមច្បាប់ដែលពួកគាត់ជាប្រជាពលរដ្ឋមិនអាចទទួលយកបាន។

តប​តាម​ពាក្យបណ្ដឹង​របស់​ពលរ​ដ្ឋ កាលពីថ្ងៃទី ១៩ ខែ វិច្ឆិកា ម្សិលមិញនេះ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង​ ​បាន​ដឹកនាំ​ក្រុមការងារ និង​សហការ​ជាមួយ​មន្ត្រី​មកពី​ទីស្ដីការ​នាយករដ្ឋមន្ត្រី​២​រូប ចុះ​ពិនិត្យ​ការ​ឈូសឆាយ​យក​ដី​ពលរដ្ឋ ពី​សំណាក់​រដ្ឋ​បាល​​សាលាក្រុង​ភ្នំពេញ។

នេះជាការរំលោភ​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ រំលោភ​ចំណារ​របស់​សម្ដេច​តេ​ជោ លើក​គម្រោង​ខ្យល់ មក​ឈូសឆាយ​យក​ដី​របស់​ពលរដ្ឋ​ដែល​រស់នៅ​ជា​យូរ​មកហើយ​ពុះ​ឡូត៍​លក់​ឲ្យ​អ្នកដទៃ ដោយ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​មាត្រា ៤៤ ។​

បើតាមលោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ​មុន​ឈានដល់​ការចុះពិនិត្យ​ជាក់ស្ដែង យើងខ្ញុំ​បានពិនិត្យករណីនេះ​ ​ល្អិតល្អន់អស់​រយៈពេល​មួយខែ​មកហើយ នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់បន្ថែមទៀត។ ក្រោយ​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​រួច នឹង​បន្ត​នីតិវិធី​រៀបចំ​របាយការណ៍​ពិស្ដានៃ​លទ្ធផល​អង្កេត​ដាក់ជូន​សម្ដេច​តេ​ជោ ដើម្បី​ឲ្យ​លោក​បាន​ជ្រាប​នឹងមាន​វិធានការ ៕

9b5c6b58-984e-4279-8162-4b138aa47d1c dd4c8c90-4ddf-42b4-ac5b-e49c57c4dfa9 fee5b62a-38ed-46d0-99a0-c0f3af67e6f6

Share Button
Filed in: ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សង្គម

Recent Posts

Bookmark and Promote!